ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 22:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បោះ​ឯង​ចោល​ទៅ​ដោយ​កំឡាំង អើ ទ្រង់​នឹង​រុំ​ឯង​យ៉ាង​ជិត

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មើល៍! មនុស្សខ្លាំងពូកែ​អើយ ព្រះយេហូវ៉ា​នឹង​គ្រវែង​អ្នក​ចោលយ៉ាងខ្លាំង​។ ព្រះយេហូវ៉ា​នឹង​ចាប់​អ្នក​ជាប់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ ព្រះ‌យេហូវ៉ា​នឹង​បោះ​អ្នក​ចោល​ទៅ​ដោយ​កម្លាំង ព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥស្សរ‌ជន​អើយ! ព្រះ‌អម្ចាស់​នឹង​រំលំ​អ្នក​យ៉ាង​ទាន់‌ហន់ ព្រះអង្គ​នឹង​ចង​អ្នក​មិន​ឲ្យ​រើ​រួច​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ឥស្សរ‌ជន​អើយ! អុលឡោះ‌តាអាឡា​នឹង​រំលំ​អ្នក​យ៉ាង​ទាន់‌ហន់ ទ្រង់​នឹង​ចង​អ្នក​មិន​ឲ្យ​រើ​រួច​ឡើយ។

សូមមើលជំពូក



អេសាយ 22:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន


ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។


ឯង​មាន​ការ​អ្វី​នៅ​ទី​នេះ តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​ដូច្នេះ​ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សំរាប់​ខ្លួន​នៅ​ក្នុង​ថ្ម


ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។


ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បំរើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​គ្រលុំ​ក្បាល