អេសាយ 22:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ឥស្សរជនអើយ! ព្រះអម្ចាស់នឹងរំលំអ្នកយ៉ាងទាន់ហន់ ព្រះអង្គនឹងចងអ្នកមិនឲ្យរើរួចឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 មើល៍! មនុស្សខ្លាំងពូកែអើយ ព្រះយេហូវ៉ានឹងគ្រវែងអ្នកចោលយ៉ាងខ្លាំង។ ព្រះយេហូវ៉ានឹងចាប់អ្នកជាប់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 មើល៍ ព្រះយេហូវ៉ានឹងបោះអ្នកចោលទៅដោយកម្លាំង ព្រះអង្គនឹងរុំអ្នកយ៉ាងជិត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 មើល ព្រះយេហូវ៉ាទ្រង់នឹងបោះឯងចោលទៅដោយកំឡាំង អើ ទ្រង់នឹងរុំឯងយ៉ាងជិត សូមមើលជំពូកអាល់គីតាប17 ឥស្សរជនអើយ! អុលឡោះតាអាឡានឹងរំលំអ្នកយ៉ាងទាន់ហន់ ទ្រង់នឹងចងអ្នកមិនឲ្យរើរួចឡើយ។ សូមមើលជំពូក |
ព្រះរាជាវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។