ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 17:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​កូន​ដែល​កើត​នៅ​ផ្ទះ​ឯង ឬ​កូន​ដែល​បាន​ទិញ​នឹង​ប្រាក់​មក​ក្តី នោះ​ក៏​ត្រូវ​តែ​កាត់​ស្បែក​ទាំង​អស់​ដែរ ទើប​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ក្នុង​សាច់​ឯង​រាល់​គ្នា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទោះបីជា​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់អ្នក ឬ​អ្នកដែលទិញ​ដោយ​ប្រាក់​ក៏ដោយ ក៏​ត្រូវតែ​ទទួលពិធីកាត់ស្បែកជាដាច់ខាត​។ ធ្វើដូច្នេះ សម្ពន្ធមេត្រី​របស់យើង​នឹង​ជាប់​ក្នុង​រូបសាច់​របស់អ្នករាល់គ្នា ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​អ្នក​ដែល​កើត​នៅក្នុង​ផ្ទះ​របស់​អ្នក ទាំង​អ្នក​ដែល​បាន​ទិញ​មក​នឹង​ប្រាក់​ក្តី ក៏​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ទាំង​អស់ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​នៅ​ជាប់​ក្នុង​សាច់​របស់​អ្នក​រាល់​គ្នា ជា​សេចក្ដី​សញ្ញា​ដែល​នៅ​អស់​កល្ប​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សម្គាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។

សូមមើលជំពូក

អាល់គីតាប

គេ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សំគាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។

សូមមើលជំពូក



លោកុ‌ប្បត្តិ 17:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់


អាប់រ៉ាម​ក៏​ទូល​ទៀត​ថា មើល ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​សោះ ហើយ​មើល បាវ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូលបង្គំ វា​នឹង​គ្រង​មរដក​របស់​ទូលបង្គំ​ហើយ


អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​ដំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង នឹង​ពូជ​ឯង​ត​ទៅ


ដូច្នេះ​ចូរ​យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ាអែល​វិញ កុំ​ឲ្យ​យើង​ពាល់​វា​ឡើយ ដ្បិត​វា​ជា​បង​ប្អូន ជា​សាច់​ឈាម​នឹង​យើង​ដែរ នោះ​បង​ប្អូន​ក៏​យល់​ព្រម​តាម


ឯ​ពួក​ម៉ាឌាន​គេ​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ​ជា​មេ‌ទ័ព​របស់​ផារ៉ោន គឺ​ជា​មេ​ក្រុម​រក្សា​អង្គ។


រីឯ​យ៉ូសែប គេ​ក៏​នាំ​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​មាន​មេ‌ទ័ព​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ ប៉ូទី‌ផារ ជា​មេ​ក្រុម​រក្សា​អង្គ​របស់​ផារ៉ោន លោក​ទិញ​គាត់​ពី​ដៃ​នៃ​ពួក​អ៊ីស‌ម៉ាអែល​ដែល​នាំ​ចុះ​មក​ស្រុក​នោះ


ឥន្ទ‌ធនូ​នោះ​នឹង​នៅ​លើ​ពពក ហើយ​អញ​នឹង​មើល​ឃើញ ដើម្បី​ឲ្យ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ​បាន​តាំង​នឹង​អស់​ទាំង​ជីវិត​គ្រប់​ពូជ​នៅ​ផែនដី


ប៉ុន្តែយើង​ខ្ញុំ នឹង​ពួក​បង​ប្អូន​នោះ មាន​សាច់​ដូច​គ្នា កូន​ចៅ​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​គេ​ដែរ តែ​មើល យើង​ខ្ញុំ​នាំ​ឲ្យ​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ​ទៅ​ជា​ខ្ញុំ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ខ្ញុំ​គេ​ហើយ យើង​ខ្ញុំ​ក៏​ចៀស​មិន​រួច​ដែរ ដ្បិត​អ្នក​ឯ​ទៀត​បាន​ស្រែ​ចំការ របស់​យើង​ខ្ញុំ​ទៅ​ហើយ។


រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា តាម​កំឡាំង​របស់​យើង​រាល់​គ្នា នោះ​យើង​បាន​លោះ​ពួក​បង​ប្អូន​ជា​សាសន៍​យូដា ដែល​ត្រូវ​លក់​ដល់​សាសន៍​ដទៃ ឲ្យ​រួច​មក​វិញ ចុះ​តើ​អ្នក​រាល់​គ្នា​ចង់​លក់​បង​ប្អូន​ខ្លួន​ទៀត​ឬ​អី ដែល​នឹង​លក់​គេ​ក្នុង​ពួក​គ្នា​យើង នោះ​តើ​គួរ​គប្បី​ដែរឬ ដូច្នេះ គេ​ក៏​ស្ងៀម​នៅ រក​ឆ្លើយ​មិន​បាន


តែ​អស់​ទាំង​បាវ​បំរើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន


ហើយ​អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន


បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បំរើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ


បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស​ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ


ប៉ុន្តែ​បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន


តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន នឹង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ