Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស​ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប្រសិន‌បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​រក​ឲ្យ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ ហើយ​អ្នក​នោះ​ត្រូវ​ចេញ​ទៅ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​ចៅហ្វាយ​របស់​គេ​រក​ប្រពន្ធ​ឲ្យ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បម្រើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​ចៅ‌ហ្វាយ​របស់​គេ​រក​ប្រពន្ធ​ឲ្យ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បម្រើ​ចៅ‌ហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង




និក្ខមនំ 21:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​សារ៉ាយ​ក៏​និយាយ​ទៅ​អាប់រ៉ាម​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ហេតុ​នោះ សូម​អ្នក​អញ្ជើញ​ចូល​ទៅ​ឯ​បាវ​ស្រី​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា អាប់រ៉ាម​ក៏​ស្តាប់​តាម


ទោះ​បើ​កូន​ដែល​កើត​នៅ​ផ្ទះ​ឯង ឬ​កូន​ដែល​បាន​ទិញ​នឹង​ប្រាក់​មក​ក្តី នោះ​ក៏​ត្រូវ​តែ​កាត់​ស្បែក​ទាំង​អស់​ដែរ ទើប​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ក្នុង​សាច់​ឯង​រាល់​គ្នា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច


បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា


តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ នឹង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម