ទ្រង់ដកពាក្យសំដីពីពួកអ្នកដែលគួរទុកចិត្តបាន ហើយក៏ដោះយកយោបល់ពីពួកចាស់ទុំចេញ
យ៉ូប 12:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដកប្រាជ្ញាពីពួកអ្នកជាប្រធាននៃបណ្តាជននៅផែនដីចេញ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដកប្រាជ្ញាពីពួកអ្នកជាប្រធាន នៃប្រជាជននៅផែនដីចេញ ហើយបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន នៅលើផែនដី ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន ដែលគ្មានច្រកចេញ។ អាល់គីតាប ទ្រង់ដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន នៅលើផែនដី ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន ដែលគ្មានច្រកចេញ។ |
ទ្រង់ដកពាក្យសំដីពីពួកអ្នកដែលគួរទុកចិត្តបាន ហើយក៏ដោះយកយោបល់ពីពួកចាស់ទុំចេញ
៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង ក្នុងទីរហោស្ថាន គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង ដែលឥតមានផ្លូវវិញ
សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ ដោយព្រោះបាបរបស់មាត់គេ នឹងពាក្យដែលចេញពីបបូរមាត់ ព្រមទាំងសេចក្ដីបណ្តាសា នឹងសេចក្ដីភូតភរ ដែលគេពោលនោះផង
នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល ព្រះយេហូវ៉ាទ្រង់គង់លើពពកយ៉ាងលឿនយាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះទ្រង់ ហើយចិត្តពួកសាសន៍អេស៊ីព្ទនឹងរលត់ទៅនៅក្នុងខ្លួនគេ
ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសំរាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ នឹងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក
ក្នុងការជាក់ស្តែងនៅលើដំណេក នោះយើងបានឃើញក្នុងខួរថា មានពួកពិនិត្យត្រួតមើល១រូប នឹងពួកបរិសុទ្ធ១ចុះពីស្ថានសួគ៌មក
ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប
នៅវេលានោះឯងពាក្យនោះបានសំរេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។
អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ