Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 12:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ទ្រង់​ចំរើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ទ្រង់​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ‌អង្គ​ចម្រើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ព្រះ‌អង្គ​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ចម្រើន​ឡើង ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ទៅ​វិញ ព្រះអង្គ​ពង្រីក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា យ៉ាង​ទូលាយ រួច​ព្រះអង្គ​កម្ចាត់‌កម្ចាយ​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ចំរើន​ឡើង ហើយ​ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ទៅ​វិញ ទ្រង់​ពង្រីក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា យ៉ាង​ទូលាយ រួច​ទ្រង់​កំចាត់‌កំចាយ​ពួក​គេ។

សូមមើលជំពូក ចម្លង




យ៉ូប 12:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រទាន​ពរ​ដល់​គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង ហើយ​ទ្រង់​មិន​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ថយ​ចុះ​ឡើយ


បើ​ជា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱន ដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ‌បុក‌ម្នេញ ហើយ​ឲ្យ​មាន​សេចក្ដី​ព្រួយ​លំបាក


ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ឆ្មប​ទាំង​នោះ ឯ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​កាន់​តែ​ចំរើន​ជា​ច្រើន​ឡើង ត្រឡប់​ទៅ​ជា​មាន​កំឡាំង​គ្រប់​ចំពូក


តែ​ជន‌ជាតិ​អ៊ីស្រាអែល​គេ​បង្កើត​កូន​ដុះ‌ដាល​ចំរើន​ជា​ច្រើន​ឡើង ក៏​បាន​ទៅ​ជា​ស្តុក‌ស្តម្ភ​ឡើង​សន្ធឹក ទាំង​នៅ​កុះ‌ករ​ពេញ​ក្នុង​ស្រុក​នោះ។


ទ្រង់​បាន​ចំរើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ចំរើន​សាសន៍​នេះ​ហើយ គេ​លើក​ដំកើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ។


នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រាអែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។


ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​ឰយុកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចំរើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ


អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច នឹង​ត្រឡប់​ទៅ​ជា​សាសន៍១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់។


ទ្រង់​បាន​ប្រោស​ឲ្យ​បណ្តាជន​ចំរើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​ជា​ច្រើន​ឡើង​ដែរ គេ​មាន​សេចក្ដី​អំណរ​នៅ​ចំពោះ​ទ្រង់ ដូច​ជា​សេចក្ដី​អំណរ ក្នុង​រដូវ​ចំរូត ហើយ​ដូច​ជា​សេចក្ដី​អំណរ​នៃ​មនុស្ស​ដែល​កំពុង​តែ​ចែក​របឹប​គ្នា


ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ នឹង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក​អញ​នឹង​ធ្វើ​ឲ្យ​គេ​ចំរើន​ឡើង គេ​នឹង​មិន​មាន​គ្នា​តិច​ឡើយ អញ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំ‌ថ្កើង​ឡើង​ដែរ គេ​នឹង​មិន​មែន​ជា​នគរ​តូច​ទាប​ទេ


ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ នឹង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។


អញ​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​អញ​បាន​លោះ​គេ​ហើយ នោះ​គេ​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដូច​ជា​បាន​ចំរើន​ឡើង​ពី​ដើម


ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម