គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ
ពួកចៅហ្វាយ 20:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយភីនេហាសជាកូនអេលាសារ ជាពូជអើរ៉ុន លោកឈរនៅមុខហឹបនៅជាន់នោះដែរ) គឺគេសួរថា តើត្រូវឲ្យទូលបង្គំចេញទៅតតាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនទូលបង្គំម្តងទៀត ឬត្រូវឈប់វិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែកនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់លោកអើរ៉ុន ជាអ្នកបម្រើព្រះអង្គនៅទីនោះ។ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ ព្រះអម្ចាស់ឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ អាល់គីតាប ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់ហារូន ជាអ្នកបម្រើទ្រង់នៅទីនោះ។ ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡាថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ អុលឡោះតាអាឡាឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។ |
គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ
អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ
ប៊ូកគី ជាកូនអ័ប៊ីសួរៗ ជាកូនភីនេហាសៗ ជាកូនអេលាសារៗ ជាកូនអើរ៉ុនដ៏ជាសំដេចសង្ឃ
អេលាសារ ជាកូនអើរ៉ុន ក៏យកកូនពូធាលម្នាក់ ធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស នេះឯងជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវីតាមគ្រួគេ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ
នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសគេ នឹងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។
ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត
ឯអេលាសារជាកូនអើរ៉ុន ក៏សុគតទៅដែរ ហើយគេបញ្ចុះសពលោកនៅឯភ្នំរបស់ភីនេហាសជាកូនលោក ជាទីដែលបានចែកឲ្យដល់លោក នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
រួចយ៉ូស្វេទូលថា ដល់ហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់បាននាំពួកបណ្តាជននេះ ឆ្លងទន្លេយ័រដាន់មក ដើម្បីនឹងប្រគល់យើងរាល់គ្នាទៅក្នុងកណ្តាប់ដៃសាសន៍អាម៉ូរី ឲ្យត្រូវវិនាសដូច្នេះ គួរតែឲ្យយើងរាល់គ្នាបានសុខចិត្ត នៅខាងនាយទន្លេយ័រដាន់វិញជាជាង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ
ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះព្រះទ្រង់មិនបានឆ្លើយតបមកសោះ
រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង