Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ពួក​អ៊ីស្រាអែល​គេ​បង្កប់​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​គីបៀរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព ចាំ​វាយ​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គី‌បៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់ នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មាន​បន្ទូល​ហាម​ថា កុំ​ឲ្យ​ឡើង​ទៅ​ឡើយ ត្រូវ​ឲ្យ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​ឯ​គេ​ពី​ខាង​ចំការ​មន​វិញ


ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន នឹង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប​ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។


ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា


រួច​ឡើង​ទៅ​ទាស់​នឹង​ពួក​បេន‌យ៉ាមីន​នៅ​ថ្ងៃ​ទី​៣​ទៀត គេ​ដំរៀប​ទ័ព​ទាស់​នឹង​គីបៀរ​ដូច​កាល​ជាន់​មុន


មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ាមីន​ឥត​ដឹង​ខ្លួន​ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម