Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ ទៅ​ឯ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នៅ​ស្រុក​កាឡាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នៅ​ស្រុក​កាឡាដ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​អ៊ីមុាំ​អេឡា‌សារ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់


ប៊ូកគី ជា​កូន​អ័ប៊ី‌សួរៗ ជា​កូន​ភីនេ‌ហាសៗ ជា​កូន​អេលាសារៗ ជា​កូន​អើរ៉ុន​ដ៏​ជា​សំដេច​សង្ឃ


អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ


អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។


កាល​ភីនេ‌ហាស ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​ឃើញ នោះ​ក៏​ក្រោក​ឡើង​នៅ​កណ្តាល​ពួក​ជំនុំ ចាប់​យក​លំពែង​នៅ​ដៃ


រួច​ម៉ូសេ​ចាត់​គេ​ទៅ​ច្បាំង គឺ​១​ពាន់​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នោះ មាន​ទាំង​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ នាំ​យក​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ នឹង​ត្រែ​សំរាប់​ផ្លុំ​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង


ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ គេ​មាន​ហ្វូង​សត្វ​សន្ធឹក​ណាស់ ដូច្នេះ កាល​គេ​បាន​ឃើញ​ស្រុក​យ៉ាស៊ើរ នឹង​ស្រុក​កាឡាត ថា​ជា​ស្រុក​ស្រួល​ល្មម​ឲ្យ​ចិញ្ចឹម​ហ្វូង​សត្វ​បាន


បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ


នោះ​ត្រូវ​ស៊ើប‌សួរ​រក​ឲ្យ​អស់​ពី​ចិត្ត បើ​ពិត​ដូច្នោះ​មែន ការ​នោះ​ត្រូវ​ដូច​ជា​បាន​ឮ​ហើយ ថា​មាន​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​នោះ នៅ​ក្នុង​ពួក​ឯង​ជា​ពិត


ឯ​អេលាសារ​ជា​កូន​អើរ៉ុន ក៏​សុគត​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ឯ​ភ្នំ​របស់​ភីនេ‌ហាស​ជា​កូន​លោក ជា​ទី​ដែល​បាន​ចែក​ឲ្យ​ដល់​លោក នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម។:៚


ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា


ហើយ​ភីនេ‌ហាស​ជា​កូន​អេលាសារ ជា​ពូជ​អើរ៉ុន លោក​ឈរ​នៅ​មុខ​ហឹប​នៅ​ជាន់​នោះ​ដែរ) គឺ​គេ​សួរ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​ទូលបង្គំ​ម្តង​ទៀត ឬ​ត្រូវ​ឈប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម