ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 34:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​យើង​បណ្ដេញ​ជាតិ​សាសន៍​នានា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គ្មាន​នរណា​លោភ‌លន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។

សូមមើលជំពូក

អាល់គីតាប

កាល​យើង​បណ្តេញ​ជាតិ​សាសន៍​នា​នា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក គ្មាន​នរណា​លោភ​លន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។

សូមមើលជំពូក



និក្ខមនំ 34:24
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​សញ្ញា​នឹង​អាប់រ៉ាម​ថា អញ​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត


គេ​ក៏​ធ្វើ​ដំណើរ​ទៅ ឯ​គ្រប់​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ទាំង‌ឡាយ ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ជា​ខ្លាំង គេ​មិន​បាន​ដេញ​តាម​ពួក​កូន​យ៉ាកុប​ទេ។


រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​សាឡូម៉ូន ដោយ​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង ជា​ស្ដេច​ជំនួស​បិតា​ទ្រង់ ពី​ព្រោះ​ហ៊ីរ៉ាម​ទ្រង់​បាន​ស្រឡាញ់​ដាវីឌ តាំង​តែ​ពី​ដើម​មក


យ៉ាបេស​នេះ គាត់​បាន​អំពាវ‌នាវ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ឱ​បើ​ទ្រង់​នឹង​ប្រទាន​ពរ​មក​ទូលបង្គំ​ទៅ​អេះ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូលបង្គំ ឲ្យ​ទូលាយ​ឡើង ហើយ​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ ដើម្បី​នឹង​រក្សា​ទូលបង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ ប្រយោជន៍​មិន​ឲ្យ​ទូលបង្គំ​កើត​ចិត្ត​ព្រួយ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម


សេចក្ដី​ស្ញែង‌ខ្លាច របស់​ព្រះ‌យេហូវ៉ា ក៏​មក​គ្រប​សង្កត់​លើ​អស់​ទាំង​នគរ នៅ​ជុំវិញ​ស្រុក​យូដា ហើយ​គេ​មិន​ហ៊ាន​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត​ទេ


តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី


កាល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ


ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ


៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ហើយ​បាន​ដាំ​ដើម​នោះ​វិញ


អញ​នឹង​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ហើយ​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​ចេញ


ចូរ​ប្រយ័ត នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ចុះ មើល អញ​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​ទៅ


កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។


កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ចេញ​ពី​មុខ​ឯង​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ


ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត


ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង នឹង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ


ហើយ​បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​វាត​ព្រំ​ប្រទល់​របស់​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ ហើយ​ទ្រង់​ប្រទាន​ស្រុក​ទាំង​អស់ ដែល​ទ្រង់​បាន​សន្យា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង