Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 12:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ពង្រីក​ទឹក​ដី​អ្នក​ឲ្យ​ធំ​ឡើង ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​អ្នក ហើយ​អ្នក​នឹក​ក្នុង​ចិត្ត​ថា "ខ្ញុំ​ចង់​បរិ‌ភោគ​សាច់" ព្រោះ​អ្នក​ចង់​បរិ‌ភោគ​សាច់ នោះ​អ្នក​អាច​បរិ‌ភោគ​សាច់​ពេល​ណា​ក៏​បាន តាម​ចិត្តប៉ង​ប្រាថ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​បាន​តាម​ចិត្ត​ប៉ង​ប្រាថ្នា។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 12:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជ​ឯង​នឹង​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​ដី ហើយ​ឯង​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង ហើយ​ខាង​ត្បូង គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង​នឹង​ពូជ​ឯង


ឥឡូវ​នេះ ឯង​បាន​ចេញ​មក ពី​ព្រោះ​តែ​ឯង​រឭក​ដល់​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​ព្រះ​របស់​អញ​មក​ផង


ហើយ​ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​រឭកចង់​ទៅ​ឯ​អាប់‌សា‌ឡំម ដោយ​ព្រោះ​បាន​ក្សាន្ត​ព្រះ‌ទ័យ​ពី​ដំណើរ​អាំណូន ដែល​សុគត​នោះ​ហើយ។


ដាវីឌ​ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​បន្ទូល​ថា ឱ​បើសិន​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម មក​ឲ្យ​អញ​ផឹក​ទៅ​អេះ


យ៉ាបេស​នេះ គាត់​បាន​អំពាវ‌នាវ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ឱ​បើ​ទ្រង់​នឹង​ប្រទាន​ពរ​មក​ទូលបង្គំ​ទៅ​អេះ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូលបង្គំ ឲ្យ​ទូលាយ​ឡើង ហើយ​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ ដើម្បី​នឹង​រក្សា​ទូលបង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ ប្រយោជន៍​មិន​ឲ្យ​ទូលបង្គំ​កើត​ចិត្ត​ព្រួយ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម


ដ្បិត​ទ្រង់​ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់‌ស្កល់ ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លាន ដោយ​សេចក្ដី​ល្អ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​រឭក​ដល់ សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ


ព្រលឹង​ទូលបង្គំ​សង្រេង ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា


មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។


ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង ដែល​គ្មាន​ទឹក​សោះ


ព្រលឹង​ទូលបង្គំ​រឭក អើ ក៏​កន្លេង​ចិត្ត ដោយ​នឹក​ដល់​ទីលាន​នៃ​ព្រះ‌យេហូវ៉ា ចិត្ត នឹង​សាច់​ឈាម​ទូលបង្គំ ស្រែក​អាល័យ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ


នោះ​អញ​នឹង​ដាក់​ព្រំ​ស្រុក​ឲ្យ​ឯង ចាប់​តាំង​ពី​សមុទ្រ​ក្រហម ទៅ​ដល់​សមុទ្រ​ភីលីស្ទីន ហើយ​តាំង​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ ដ្បិត​អញ​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ


ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។


គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។


ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ


រីឯ​ពួក​សាសន៍​ដទៃ ដែល​នៅ​លាយ‌ឡំ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​នឹក​ចង់​បាន​ម្ហូប​ជា​ខ្លាំង​ពន់‌ពេក ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យំ​ម្តង​ទៀត​តាម​គេ​ដែរ ដោយ​ពាក្យ​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ


គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ជា​ខ្លាំង ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ​ដ៏​លើស‌លប់ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា


គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច


ប៉ុន្តែ​ឯង​មាន​ច្បាប់​នឹង​សំឡាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត នឹង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស នឹង​ប្រើស​ដែរ


បើ​សិន​ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង​ពេក​នោះ​នឹង​សំឡាប់​គោ​ឬ​ចៀម ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ឯង​បាន ដូច​ជា​អញ​បាន​បង្គាប់​ហើយ ក៏​មាន​ច្បាប់​នឹង​បរិភោគ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​តាម​ចិត្ត​ដែរ


ហើយ​បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​វាត​ព្រំ​ប្រទល់​របស់​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ ហើយ​ទ្រង់​ប្រទាន​ស្រុក​ទាំង​អស់ ដែល​ទ្រង់​បាន​សន្យា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង


ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ


គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា គាត់​ឈឺ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម