ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 34:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​មាន​បន្ទូល​ថា មើល អញ​តាំង​សេចក្ដី​សញ្ញា​ថា នៅ​មុខ​ជន‌ជាតិ​ឯង​ទាំង​អស់​គ្នា នោះ​អញ​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​នៅ​អស់​ទាំង​នគរ​គ្រប់​លើ​ផែនដី ហើយ​អស់​ទាំង​សាសន៍​ដែល​ឯង​នៅ​កណ្តាល​នោះ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​អញ​នឹង​ប្រោស​ដល់​ឯង នោះ​ជា​ការ​គួរ​ស្ញែង​ខ្លាច

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​តាំង​សញ្ញា​ថា នៅ​មុខ​ប្រជា‌ជន​របស់​អ្នក​ទាំង​អស់​គ្នា យើង​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ធ្លាប់​កើត​មាន​យ៉ាង​ដូច្នោះ នៅ​អស់​ទាំង​នគរ​លើ​ផែន‌ដី និង​នៅ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍​ដែល​អ្នក​រស់​នៅ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​យើង​នឹង​ប្រោស​ដល់​អ្នក គឺ​ជា​ការ​គួរ​ស្ញែង​ខ្លាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​ការ​អស្ចារ្យ ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ប្រជា‌ជន​នៅ​ជា​មួយ​អ្នក​នឹង​ឃើញ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​តាម​រយៈ​អ្នក។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​ការ​អស្ចារ្យ ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នា​នា។ ប្រជា‌ជន​នៅ​ជា​មួយ​អ្នក នឹង​ឃើញ​ស្នា​ដៃ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ តាម​រយៈ​អ្នក។

សូមមើលជំពូក



និក្ខមនំ 34:10
28 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​សាសន៍​ឯ​ណា​មួយ​នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ព្រះ​បាន​យាង​ទៅ លោះ​ចេញ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ហើយ​នឹង​ប្រោស​ការ​យ៉ាង​ធំ​ដល់​គេ ហើយ​ការ​គួរ​ស្ញែង​ខ្លាច​សំរាប់​ស្រុក​គេ នៅ​មុខ​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​រួច​ពី​សាសន៍​ដទៃ ហើយ​នឹង​ព្រះ​របស់​គេ​ផង


គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ នឹង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម


គឺ​ដល់​ទ្រង់​ដែល​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​តែ​១​អង្គ​ទ្រង់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច របស់​ទ្រង់ ឯ​ទូលបង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ


ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀត យ៉ាង​នោះ​ឡើយ ឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាម សេចក្ដី​សុចរិត ទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះ នៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុត ហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង


ចូរ​ទូល​ដល់​ព្រះ​ថា អស់​ទាំង​កិច្ច‌ការ​របស់ ទ្រង់​គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​ដ៏​ជា​ធំ​របស់​ទ្រង់


៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់ ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ


ឱ​ព្រះ‌អង្គ ទ្រង់​គួរ​ស្ញែង​ខ្លាច​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រទាន​កំឡាំង នឹង​អំណាច​ដល់​រាស្ត្រ​ទ្រង់ សូម​ឲ្យ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ។


៙ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ


ទ្រង់​នឹង​កាត់​វិញ្ញាណ​នៃ​ពួក​ត្រកូល​ខ្ពស់​ចេញ ទ្រង់​ជា​ទី​គួរ​តក់‌ស្លុត ដល់​ពួក​ក្សត្រ​នៅ​ផែនដី។


ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍


ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ ដ្បិត​អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ​នឹង​ឯង ហើយ​នឹង​ពួក​អ៊ីស្រាអែល​តាម​ន័យ​ពាក្យ​ទាំង​នេះ


លោក​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ ៤០​យប់ ឥត​មាន​បរិភោគ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ទាំង​១០​ប្រការ នៅ​លើ​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ។


នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់


ហើយ​បាន​នាំ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ នឹង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង


អញ​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​អស់​ទាំង​ការ​ដ៏​ធំ​គួរ​ស្ញែង‌ខ្លាច​នេះ​ឲ្យ​ឯង ជា​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ


ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់ ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ


ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង


ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ


ដូច្នេះ​ពួក​បណ្តាជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តាជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តាជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ