និក្ខមនំ 34:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។ សូមមើលជំពូកអាល់គីតាប9 គាត់ជម្រាបថា៖ «អុលឡោះជាអម្ចាស់អើយ! ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំមែន សូមទ្រង់ទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ទ្រង់អត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយទ្រង់ទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់»។ សូមមើលជំពូក |