Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់ ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ប្រសិន​បើ​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេ មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ទេ​នោះ តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម អ៊ីស្រា‌អែល​ដល់​ទៅ​មួយ​ពាន់​នាក់ ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​ឲ្យ អ៊ីស្រា‌អែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ប្រសិន​បើអុលឡោះ‌តាអាឡា ដែល​ជា​ថ្ម​ដា​របស់​ពួក​គេ មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់ ខ្មាំង​សត្រូវ​ទេ​នោះ តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម អ៊ីស្រ‌អែល​ដល់​ទៅ​មួយ​ពាន់​នាក់ ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​ឲ្យ អ៊ីស្រ‌អែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព កើត​ឬ?

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:30
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រាអែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។


ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព​ហើយ នោះ​មិន​ឃើញ​មាន​អ្នក​ណា​សោះ


ពួក​កូន​ចៅ​កាឌ់​ទាំង​នោះ សុទ្ធ​តែ​ជា​មេ​លើ​ពល‌ទ័ព ឯ​អ្នក​ដែល​ខ្សោយ​ជាង​គេ នោះ​ក៏​ស្មើ​នឹង​១០០​នាក់ ហើយ​អ្នក​ដែល​ខ្លាំង​ជាង​ក៏​ស្មើ​នឹង​១​ពាន់​នាក់


ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សំរេច​ទោស​ដល់​យ៉ូអាស។


បើ​ទ្រង់​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជំរះ នោះ​តើ​អ្នក​ណា​អាច​នឹង​ឃាត់​ទ្រង់​បាន


ព្រះ‌ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិល​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មេ​កំណាច


ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូលបង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូលបង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ


ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃ ហើយ​មិន​បាន​ចំរើន​ទ្រព្យ​ដោយ‌សារ​ដំឡៃ​របស់​គេ​ទេ។


មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​៥​នាក់​កំហែង នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ ទាល់​តែ​សំណល់​នៃ​ឯង បាន​ដូច​ជា​បង្គោល​មួយ ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​នឹង​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ


ឯង​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​ឯង


ពួក​ឯង​តែ​៥​នឹង​ដេញ​គេ​ដល់​ទៅ​១០០​នាក់ ហើយ​ពួក​ឯង​១០០​នឹង​ដេញ​គេ​ដល់​ទៅ​១​ម៉ឺន​នាក់​ក៏​បាន​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង នឹង​ដួល​ដោយ​ដាវ នៅ​មុខ​ឯង


តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន នឹង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ


ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិ‌ធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។


ពួក​ឯង​រាល់​គ្នា​តែ​១​នាក់​បាន​ដេញ​តាម​១​ពាន់​នាក់ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ច្បាំង​ជំនួស​ឯង ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​ហើយ


ដូច្នេះ​ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​សាសន៍​អ៊ីស្រាអែល ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ​អស់​៨​ឆ្នាំ


គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម