ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
និក្ខមនំ 23:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ា ជាព្រះអម្ចាស់ គ្រប់៣ដង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងមួយឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះចំនួនបីដង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ជាព្រះរបស់អ្នក ចំនួនបីដង។ អាល់គីតាប រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចំនួនបីដង។ |
ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់ កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា តើព្រះឯងនៅឯណា។
ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន
អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ
គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ាជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
ត្រូវឲ្យគ្រប់ទាំងប្រុសៗក្នុងពួកឯង មកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ៣ដងក្នុង១ឆ្នាំ ត្រង់កន្លែងដែលទ្រង់នឹងរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យអាទិត្យទី៧ម្តង នឹងបុណ្យបារាំម្តង ក៏មិនត្រូវមកនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេដែរ
កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នា បានលេចមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើសហើយ នោះត្រូវឲ្យមើលក្រឹត្យវិន័យនេះ នៅចំពោះមុខគេ ឲ្យបានស្តាប់ទាំងអស់គ្នា