Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 23:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កុំ​ឲ្យ​យក​ឈាម​របស់​យញ្ញ‌បូជា​នៃ​អញ ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ហើយ​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​ដង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មិន​ត្រូវ​យក​ឈាម​យញ្ញ‌បូជា​របស់​យើង​ថ្វាយ​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ក៏​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​តង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មិន​ត្រូវ​យក​នំប៉័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញ‌បូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ជូន​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​គូរបាន រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 23:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ


ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ


ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង


រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ


បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។


កុំ​ឲ្យ​ថ្វាយ​ឈាម​របស់​យញ្ញ‌បូជា ដែល​ថ្វាយ​ដល់​អញ ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​របស់​បុណ្យ​រំលង នោះ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​កន្លង​ដល់​ព្រឹក​ដែរ។


រីឯ​ដង្វាយ​ម្សៅ​ណា​ដែល​ឯង​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ឲ្យ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទេ


បើ​អ្នក​ណា​ថ្វាយ​ដង្វាយ​ដោយ​អរ​ព្រះ‌គុណ នោះ​ត្រូវ​យក​នំ​ឥត​ដំបែ លាយ​ដោយ​ប្រេង ហើយ​នំ​ក្រៀប​ឥត​ដំបែ លាយ​ដោយ​ប្រេង នឹង​នំ​ចៀន ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង មក​ថ្វាយ​ជា​មួយ​នឹង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​អរ​ព្រះ‌គុណ​នោះ


ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​ដង្វាយ​មេត្រី ដែល​សំរាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ


មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​នៅ​ជា​មួយ​ក្នុង​ព្រំ​ស្រុក​ឯង​ទាំង​អស់​នៅ​វេលា​៧​ថ្ងៃ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់​ដែល​ឯង​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដំបូង​នោះ សល់​នៅ​ដល់​ព្រឹក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម