Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 23:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាប‌ព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ត្រូវ​ធ្វើ​បុណ្យ​ចម្រូត គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ការ​នឿយ​ហត់​របស់​អ្នក ពី​ការ​ដែល​អ្នក​សាប‌ព្រោះ​នៅ​ស្រែ​ចម្ការ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ប្រមូល​ផល គឺ​នៅ​ពេល​អ្នក​ប្រមូល​ផល​ពី​ការ​នឿយ​ហត់​របស់​អ្នក​ពី​ស្រែ​ចម្ការ​រួច​រាល់​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្រូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចម្ការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ‌ផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្រូត នៅ​ពេល​អ្នក​ចាប់​ផ្តើម​ច្រូត​កាត់​ផល​ដំបូង ពី​ស្រែ​ចម្ការ​ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ​ផល​នៅ​ពេល​ដែល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 23:16
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ធ្វើ​បុណ្យ​បារាំ ដូច​ជា​បាន​កត់​ទុក​ហើយ ក៏​ថ្វាយ​ដង្វាយ​ដុត​រាល់​តែ​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​របៀប តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ


កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ។


កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ


ត្រូវ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ គឺ​ជា​បុណ្យ​ផល​ដំបូង​ពី​ចំរូត​ស្រូវ‌សាលី នឹង​បុណ្យ​ប្រមូល​ផល ដល់​ចុង​ឆ្នាំ​ដែរ


ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្ដី​ចំរើន​របស់​ឯង​ទាំង​អំបាល‌ម៉ាន​ចុះ


នៅ​ថ្ងៃ​ទី​១​ក្នុង​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ នេះ​ជា​ថ្ងៃ​សំរាប់​ផ្លុំ​ត្រែ​ឲ្យ​ឯង​រាល់​គ្នា


រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ នោះ​ជិត​ដល់​ហើយ


នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ​ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ


កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១


នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចំការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម