គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
ទំនុកតម្កើង 73:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ ដូចជាពេលដែលគេភ្ញាក់ឡើងពីយល់សប្តិយ៉ាងណា នៅពេលតើនឡើង ព្រះអង្គនឹងមើលងាយរូបពួកគេយ៉ាងនោះដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង ព្រះអង្គមិនចង់ឃើញរូបគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ពេលព្រះអង្គតើនឡើង ព្រះអង្គនឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។ អាល់គីតាប អុលឡោះតាអាឡាអើយ ពេលទ្រង់ក្រោកឡើង ទ្រង់នឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។ |
គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរ ប្រៀបដូចជាស្រមោលទទេ គេជ្រួលជ្រើមឡើងជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ
៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ
៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើង ដូចជាមនុស្សដែលភ្ញាក់ពីដេកលក់ គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោ ដោយអំណាចស្រាទំពាំងបាយជូរ
ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង