ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
ទំនុកតម្កើង 36:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ ព្រះគម្ពីរខ្មែរសាកល ពាក្យសម្ដីពីមាត់របស់គេ ជាសេចក្ដីទុច្ចរិត និងសេចក្ដីបោកបញ្ឆោត គេលែងប្រព្រឹត្តដោយប្រាជ្ញា និងលែងប្រព្រឹត្តល្អទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីអន្តរាយ និងពាក្យបោកបញ្ឆោត គេលែងមានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ អាល់គីតាប គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ |
ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
ទ្រង់ដើរតាមផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា
មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត នឹងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល នឹងសេចក្ដីទុច្ចរិត
តែចំណែកមនុស្សដែលបែរទៅ តាមផ្លូវខ្វិចខ្វៀនរបស់ខ្លួនវិញ នោះព្រះយេហូវ៉ាទ្រង់នឹងនាំគេចេញទៅ ជាមួយនឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សូមឲ្យសេចក្ដីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។
គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់
ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត
មាត់គេរឥលជាងខ្លាញ់ តែចិត្តគេមានពេញដោយការចំបាំងវិញ វាចាគេទន់ល្វន់ជាងប្រេង ប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃ តាំងតែពីពោះម្តាយមក គេវង្វេង ហើយពោលសេចក្ដីកំភូត តាំងតែពីកើតមក
ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះ ឱមនុស្សឥតបើគិតអើយ តើកាលណានឹងមានប្រាជ្ញាឡើង
ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ
ពិតប្រាកដជារាស្ត្ររបស់អញគេល្ងីល្ងើ គេមិនស្គាល់អញសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ។
តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។
គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ
តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ
គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់
ដោយបំណងថា អញនឹងឲ្យនាងទៅវាចុះ ដើម្បីឲ្យបានជាអន្ទាក់ដល់វា ហើយឲ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា ដូច្នោះសូលមានបន្ទូលទៅដាវីឌថា នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាអញ ដោយសារនាងបន្ទាប់នេះវិញ។
នោះសូលមានបន្ទូលថា អញបានធ្វើបាប ហើយដាវីឌ កូនអើយ ចូរមកវិញចុះ អញលែងធ្វើបាបឯងហើយ ពីព្រោះនៅថ្ងៃនេះ ជីវិតអញបានថ្លៃវិសេស នៅភ្នែកឯង មើល អញបានប្រព្រឹត្តដោយសេចក្ដីចំកួត ហើយធ្វើខុសជាខ្លាំងណាស់