អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង នឹងពូជឯងតទៅ
ទំនុកតម្កើង 112:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ ព្រះគម្ពីរខ្មែរសាកល ពូជពង្សរបស់គេនឹងបានខ្លាំងពូកែនៅលើផែនដី; ជំនាន់នៃមនុស្សទៀងត្រង់នឹងមានពរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ អាល់គីតាប ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតអុលឡោះនឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ |
អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង នឹងពូជឯងតទៅ
ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។
ចំណែកកូនចៅរបស់ពួកអ្នកបំរើទ្រង់ គេនឹងចេះតែមាននៅ ហើយពូជពង្សរបស់គេ នឹងបានតាំងនៅចំពោះទ្រង់។
ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។
មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសំរាប់មនុស្សសុចរិតវិញ។
មនុស្សសុចរិត គេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
អញនឹងឲ្យគេមានទឹកចិត្តតែ១ នឹងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្ដីល្អដល់គេ នឹងកូនចៅគេតរៀងទៅ
ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ