Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 112:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចំណែក​ធន‌ធាន នឹង​ទ្រព្យ​សម្បត្តិ រមែង​មាន​នៅ​ក្នុង​ផ្ទះ​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ​ក៏​គង់​នៅ​ជា​ដរាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ទ្រព្យសម្បត្តិ និង​ភាពស្ដុកស្ដម្ភ​នៅក្នុង​ផ្ទះ​របស់គេ ហើយ​សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ នឹង​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ នឹង​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 112:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​បាន​ទុក​ចិត្ត​ថា លំនៅ​របស់​អ្នក​នឹង​មាន​សេចក្ដី​សុខ កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ


ឯ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម នោះ​មាន​យោបល់​ល្អ សេចក្ដី​សរសើរ​នៃ​ទ្រង់​ជាប់​នៅ​អស់‌កល្ប‌ជានិច្ច។


ឯ​ស្នាដៃ​នៃ​ទ្រង់ នោះ​ល្អ​ប្រពៃ ហើយ​រុងរឿង​ឧត្តម សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់ សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាប មនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ


ឯ​អស់​ទាំង​សិង្ហ​ស្ទាវ វា​តែង‌តែ​ខ្វះ ហើយ​ក៏​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វី ដែល​ល្អ​ឡើយ


កូន​ទាំង‌ឡាយ​អើយ ចូរ​មក​ស្តាប់​អញ​ចុះ អញ​នឹង​បង្រៀន​ឯង​រាល់​គ្នា ពី​សេចក្ដី​កោត‌ខ្លាច​ដល់ ព្រះ‌យេហូវ៉ា


នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កំរៃ​នៃ​មនុស្ស​អាក្រក់ តែង‌តែ​មាន​សេចក្ដី​វេទនា​វិញ។


មាន​ទ្រព្យ​វិសេស នឹង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ។


មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ នឹង​កិត្តិសព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ


ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត នឹង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​ដរាប​ទៅ


នឹង​មាន​សេចក្ដី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្ដី​សង្គ្រោះ ប្រាជ្ញា នឹង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង។


ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។


ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង


ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម