ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ
ទំនុកតម្កើង 105:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបាន ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេច មានប្រាជ្ញា ព្រះគម្ពីរខ្មែរសាកល ទាំងឲ្យចាប់ចងពួកមេដឹកនាំរបស់ទ្រង់តាមចិត្តគាត់ ហើយបង្រៀនប្រាជ្ញាដល់ពួកចាស់ទុំរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យមានអំណាចនឹងចាប់ចងពួកមន្ត្រី របស់ស្តេចបានតាមចិត្ត ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំ របស់ស្តេចមានប្រាជ្ញា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រទានឲ្យលោកត្រួតត្រា លើមន្ត្រីទាំងអស់ ហើយឲ្យលោកប្រៀនប្រដៅ ពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។ អាល់គីតាប ស្ដេចប្រទានឲ្យគាត់ត្រួតត្រា លើមន្ត្រីទាំងអស់ ហើយឲ្យគាត់ប្រៀនប្រដៅ ពួកព្រឹទាចារ្យរបស់ស្ដេចទៀតផង។ |
ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ
នោះផារ៉ោនទ្រង់មានបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន
ផារ៉ោនទ្រង់ក៏មានបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ
ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ