ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។
១ កូរិនថូស 7:9 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើពួកគេគ្រប់គ្រងចិត្តមិនបាន ក៏ចូររៀបការចុះ ដ្បិតដែលរៀបការប្រសើរជាងមានភាពរោលរាល។ Khmer Christian Bible ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការប្រសើរជាងទុកឲ្យចិត្តនៅពុះកញ្ជ្រោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ អាល់គីតាប ប៉ុន្ដែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកឲ្យចិត្ដនៅពុះកញ្ជ្រោល។ |
ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។
ប៉ុន្តែដើម្បីចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។
ប៉ុន្តែទោះបីជាអ្នករៀបការ ក៏មិនមែនប្រព្រឹត្តបាបទេ ហើយទោះបីជាស្ត្រីព្រហ្មចារីរៀបការ ក៏មិនមែនថាប្រព្រឹត្តបាបដែរ។ យ៉ាងណាមិញ អ្នកដែលរៀបការនឹងជួបទុក្ខវេទនាក្នុងជីវិត ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនេះ។
ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្តមិនគប្បីចំពោះស្ត្រីព្រហ្មចារីរបស់ខ្លួន ហើយបើនាងជិតហួសវ័យ ហើយបើមានតែធ្វើដូច្នោះ នោះចូរឲ្យគាត់ធ្វើតាមដែលប្រាថ្នាចុះ គឺឲ្យអ្នកទាំងពីររៀបការទៅ គាត់មិនមែនប្រព្រឹត្តបាបទេ។
ប្រពន្ធជាប់ចំណងនឹងប្ដី ដរាបណាប្ដីរបស់នាងនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏ដោយដែលនាងចង់រៀបការ ឲ្យតែរៀបការក្នុងព្រះអម្ចាស់។
ដើម្បីឲ្យអ្នករាល់គ្នាម្នាក់ៗចេះរក្សារូបកាយរបស់ខ្លួន ក្នុងភាពវិសុទ្ធ និងភាពថ្លៃថ្នូរ
ចំពោះស្ត្រីមេម៉ាយវ័យក្មេងវិញ ត្រូវបដិសេធកុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ។ ដ្បិតកាលណាពួកនាងបែរចេញពីព្រះគ្រីស្ទដោយមានចិត្តស្រើបស្រាល ពួកនាងក៏ចង់រៀបការ។
ដោយហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ បង្កើតកូន ហើយមើលខុសត្រូវក្នុងផ្ទះ ដើម្បីកុំឲ្យផ្ដល់ឱកាសដល់អ្នកដែលរករឿងបានត្មះតិះដៀលឡើយ។