ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 23:14 - ព្រះគម្ពីរខ្មែរសាកល

សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​បន្ទាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បំផ្លាញ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ទី​មាំ‌មួន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​យំ​ទៅ ដ្បិត​ទីក្រុង​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា រលាយ​សូន្យ​បាត់​ទៅ​ហើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​មាំ‌មួន​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ

សូមមើលជំពូក

អាល់គីតាប

នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​យំ​ទៅ ដ្បិត​ទីក្រុង​ជា​ជំរក​របស់​អ្នក​រាល់​គ្នា រលាយ​សូន្យ​បាត់​ទៅ​ហើយ!

សូមមើលជំពូក



អេសាយ 23:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាស់នឹង​អស់ទាំង​នាវា​នៃ​តើស៊ីស ក៏​ទាស់នឹង​អស់ទាំង​សំពៅ​ដ៏ល្អប្រណិត​ដែរ​។


នេះជា​ទំនាយ​ស្ដីអំពី​ទីរ៉ុស​: សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​ទីរ៉ុស​ត្រូវបាន​បំផ្លាញ រហូតដល់​លែងមាន​ផ្ទះ លែងមាន​កំពង់ផែ​។ ការនេះ​ត្រូវបាន​បើកសម្ដែង​ដល់​គេ​ពី​ដែនដី​គីទីម​។


ពួកអ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​អើយ ចូរ​ទ្រហោយំ​ចុះ​! ចូរ​ឆ្លង​ទៅ​តើស៊ីស​ទៅ​!