ទារករបស់ពួកគេនឹងត្រូវគេបោកកម្ទេចនៅចំពោះភ្នែករបស់ពួកគេ ផ្ទះរបស់ពួកគេនឹងត្រូវគេប្លន់ ហើយប្រពន្ធរបស់ពួកគេនឹងត្រូវគេរំលោភ។
អេសាយ 14:21 - ព្រះគម្ពីរខ្មែរសាកល ចូរត្រៀមការសម្លាប់សម្រាប់កូនចៅរបស់គាត់ ដោយសារតែអំពើទុច្ចរិតរបស់ដូនតាពួកគេ ក្រែងលោពួកគេក្រោកឡើងកាន់កាប់ផែនដី ហើយធ្វើឲ្យផ្ទៃផែនដីពេញដោយទីក្រុង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចាត់ចែងការសម្លាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះតែកំហុសរបស់ឪពុក ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ របស់គេចោលទៅ ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយឡើយ អាល់គីតាប ព្រោះតែកំហុសរបស់ឪពុក ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ របស់គេចោលទៅ ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។ |
ទារករបស់ពួកគេនឹងត្រូវគេបោកកម្ទេចនៅចំពោះភ្នែករបស់ពួកគេ ផ្ទះរបស់ពួកគេនឹងត្រូវគេប្លន់ ហើយប្រពន្ធរបស់ពួកគេនឹងត្រូវគេរំលោភ។
នៅគ្រាដែលនឹងមកដល់ យ៉ាកុបនឹងចាក់ឫស អ៊ីស្រាអែលនឹងចេញពន្លក ហើយចេញផ្កា ព្រមទាំងបំពេញផ្ទៃផែនដីដោយផលផ្លែផង។
ដូច្នេះ អស់ទាំងឈាមដ៏សុចរិតដែលត្រូវបានបង្ហូរនៅលើផែនដី តាំងពីឈាមរបស់អេបិលមនុស្សសុចរិត រហូតដល់ឈាមរបស់សាការីកូនរបស់បារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីវិសុទ្ធ និងអាសនានោះ នឹងធ្លាក់មកលើអ្នករាល់គ្នា។