ការធ្វើអាក្រក់ជាការសប្បាយដល់មនុស្សល្ងង់ រីឯប្រាជ្ញាជាការសប្បាយដល់មនុស្សដែលមានការយល់ដឹង។
សុភាសិត 2:14 - ព្រះគម្ពីរខ្មែរសាកល ពួកគេអរសប្បាយនឹងធ្វើអាក្រក់ ទាំងត្រេកអរក្នុងសេចក្ដីកំហូចរបស់មនុស្សអាក្រក់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់ អាល់គីតាប ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។ |
ការធ្វើអាក្រក់ជាការសប្បាយដល់មនុស្សល្ងង់ រីឯប្រាជ្ញាជាការសប្បាយដល់មនុស្សដែលមានការយល់ដឹង។
ព្រលឹងរបស់មនុស្សអាក្រក់ចេះតែចង់បានការអាក្រក់; អ្នកជិតខាងរបស់គេរកសេចក្ដីមេត្តា ក្នុងភ្នែករបស់គេមិនបានឡើយ។
ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់ ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់;
ទោះបីជាពួកគេស្គាល់បទបញ្ញត្តិរបស់ព្រះដែលថា អ្នកដែលប្រព្រឹត្តបែបនេះ សមតែស្លាប់ក៏ដោយ ក៏ពួកគេមិនគ្រាន់តែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របនឹងអ្នកដែលប្រព្រឹត្តអំពើទាំងនេះទៀតផង៕