កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
សុភាសិត 19:3 - ព្រះគម្ពីរខ្មែរសាកល ភាពល្ងីល្ងើរបស់មនុស្សបំផ្លាញផ្លូវរបស់ខ្លួន ប៉ុន្តែចិត្តអ្នកនោះច្រឡោតខឹងនឹងព្រះយេហូវ៉ាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីចម្កួតរបស់មនុស្ស រមែងបង្ខូចផ្លូវរបស់ខ្លួន ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។ អាល់គីតាប ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងអុលឡោះតាអាឡាទៅវិញ។ |
កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
ចូរនៅស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអត់ធ្មត់ចុះ កុំរសាប់រសល់ព្រោះតែអ្នកដែលចម្រើនឡើងក្នុងផ្លូវរបស់ខ្លួនឡើយ ក៏កុំរសាប់រសល់ព្រោះតែមនុស្សដែលអនុវត្តកលល្បិចដែរ។
ភាពទៀងត្រង់របស់មនុស្សទៀងត្រង់ នាំផ្លូវខ្លួនគេ រីឯភាពវៀចវេររបស់មនុស្សក្បត់ នឹងបំផ្លាញខ្លួនគេ។
ដ្បិតមនុស្សឆោតល្ងង់និយាយសេចក្ដីឆោតល្ងង់ ហើយចិត្តរបស់គេប្រព្រឹត្តអំពើទុច្ចរិត គឺដើម្បីប្រព្រឹត្តអំពើមិនគោរពព្រះ ដើម្បីពោលសេចក្ដីខុសឆ្គងទាស់នឹងព្រះយេហូវ៉ា និងដើម្បីបង្អត់ចំណង់អាហាររបស់មនុស្សអត់ឃ្លាន ហើយទុកឲ្យមនុស្សស្រេកខ្វះទឹកផឹក។