ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 6:3 - ព្រះគម្ពីរខ្មែរសាកល

រទេះចម្បាំង​ទីបី​ទឹមដោយ​សេះ​សម្បុរស ហើយ​រទេះចម្បាំង​ទីបួន​ទឹមដោយ​សេះ​សម្បុរអុជៗ​។ ទាំងបួននោះ​មានកម្លាំងខ្លាំង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រទេះ​ទី​បី​ទឹម​សេះ​សម្បុរ​ស និង​រទេះ​ទី​បួន​ទឹម​សេះ​សម្បុរ​ពញ្លក់ ដែល​មាន​កម្លាំង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រថ​ទី​៣​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រថ​ទី​៤​ទឹម​ដោយ​សេះ​សម្បុរ​ពញ្លក់ ដែល​មាន​កំឡាំង​ខ្លាំង

សូមមើលជំពូក

អាល់គីតាប

រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។

សូមមើលជំពូក



សាការី 6:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“នៅ​រដូវ​ហ្វូងសត្វ​ដោយញីដោយឈ្មោល បង​ក៏​ងើបភ្នែកឡើង ហើយ​ឃើញ​នៅក្នុង​យល់សប្តិ នោះ​មើល៍! ពពែឈ្មោល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​!


ជើង​របស់វា​ធ្វើពី​ដែក ហើយ​ប្រអប់ជើង​របស់វា ផ្នែក​ខ្លះ​ធ្វើពី​ដែក ផ្នែក​ខ្លះ​ធ្វើពី​ដីឥដ្ឋ​។


ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។


ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ស​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ធ្នូ​មួយ ហើយ​មាន​មកុដ​ប្រទាន​ដល់​អ្នកនោះ រួច​អ្នកនោះ​ក៏​ចេញទៅ​ទាំង​មានជ័យជម្នះ ហើយ​ដើម្បី​បានជ័យជម្នះ​។


ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​មួយ​សម្បុរស្លេក​។ អ្នក​ដែល​ជិះ​សេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយ​ស្ថានមនុស្សស្លាប់​ក៏​ជាប់តាម​អ្នកនោះ​។ សិទ្ធិអំណាច​លើ​មួយភាគបួន​នៃ​ផែនដី​ត្រូវបាន​ប្រគល់​ឲ្យ​ពួកគេ ដើម្បី​សម្លាប់​ដោយ​ដាវ ទុរ្ភិក្ស អាសន្នរោគ និង​សត្វព្រៃ​នៅលើ​ផែនដី​។