ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:19 - ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​រ៉ាជែល​ប្រពន្ធ​របស់​យ៉ាកុប មាន​យ៉ូសែប និង​បេនយ៉ាមីន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​នាង​រ៉ា​ជែល ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប គឺ​យ៉ូសែប និង​បេនយ៉ាមីន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ប្រុស​របស់​លោក​ស្រី​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប នឹង​បេន‌យ៉ាមីន

សូមមើលជំពូក

អាល់គីតាប

កូន​ប្រុស​របស់​រ៉ាជែល ជា​ភរិយា​យ៉ាកកូប មាន​យូសុះ និង​ពុន‌យ៉ាម៉ីន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល គាត់​ក៏​និយាយថា​៖ “ខ្ញុំ​នឹង​បម្រើ​លោកអ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​កូនស្រី​ពៅ​របស់លោកអ៊ំ”។


នាង​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូសែប ដោយ​និយាយថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​បន្ថែម​កូនប្រុស​មួយទៀត​ដល់​ខ្ញុំ”។


កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។


យ៉ូសែប​ត្រូវគេ​នាំចុះ​ទៅ​អេហ្ស៊ីប ហើយ​ជនជាតិអេហ្ស៊ីប​ម្នាក់​ឈ្មោះ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ បាន​ទិញ​គាត់​ពី​ដៃ​របស់​ពួក​ជនជាតិអ៊ីសម៉ាអែល​ដែល​បាន​នាំ​គាត់​ចុះ​មក​ទីនោះ​។


ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក បាន​និយាយ​នឹង​យើងខ្ញុំ​ថា​: ‘ពួកឯង​ដឹង​ហើយ​ថា ប្រពន្ធ​របស់យើង​បាន​បង្កើត​កូនប្រុស​ពីរ​នាក់​ឲ្យ​យើង​។


ទាំងនេះ​ជា​កូនចៅ​របស់​ស៊ីលផា​ដែល​ឡាបាន់​បាន​ឲ្យ​នាង​ទៅ​លេអា​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន ១៦ នាក់​។


រីឯ​ម៉ាណាសេ និង​អេប្រាអិម​កើតមក​ដល់​យ៉ូសែប​នៅ​ដែនដី​អេហ្ស៊ីប គឺ​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​គាត់​។