Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:19 - អាល់គីតាប

19 កូន​ប្រុស​របស់​រ៉ាជែល ជា​ភរិយា​យ៉ាកកូប មាន​យូសុះ និង​ពុន‌យ៉ាម៉ីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពួក​កូនប្រុស​របស់​រ៉ាជែល​ប្រពន្ធ​របស់​យ៉ាកុប មាន​យ៉ូសែប និង​បេនយ៉ាមីន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កូន​របស់​នាង​រ៉ា​ជែល ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប គឺ​យ៉ូសែប និង​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កូន​ប្រុស​របស់​លោក​ស្រី​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប នឹង​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​យ៉ាកកូប​ស្រឡាញ់​រ៉ាជែល គាត់​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។


គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូសុះ ទាំង​ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»”។


កូន​របស់​រ៉ាជែល មាន​យូសុះ និង​ពុន‌យ៉ាមីន។


ជន‌ជាតិ​អ៊ីស្មា‌អែល​បាន​នាំ​យូសុះ​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​គាត់​ឲ្យ​ជន‌ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​ជា​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។


ឪពុក​របស់​យើង​ខ្ញុំ​និយាយ​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។


អ្នក​ទាំង​នោះ ជា​កូន​របស់​ស៊ីលផា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។


នៅ​ស្រុក​អេស៊ីប យូសុះ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រា‌អ៊ីម ជា​កូន​ដែល​អាស‌ណាត់ កូន​ស្រី​ប៉ូទី‌ផេរ៉ា អ៊ីមុាំ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​គាត់។


ដាន់ យូសុះ ពុនយ៉ា‌ម៉ីន ណែប‌ថាលី កាឌ និង​អេ‌ស៊ើរ។


អ៊ីសាខារ សាប់‌យូឡូន ពុន‌យ៉ាមីន


ពូជ‌ពង្ស​របស់​យ៉ាកកូប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​យូសុះ រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម