ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:13 - ព្រះគម្ពីរខ្មែរសាកល

នោះ​ពួក​កូនប្រុស​របស់​យ៉ាកុប​ក៏​តប​នឹង​ស៊ីគែម និង​ហេម័រ​ឪពុក​របស់គាត់​ដោយ​បោកបញ្ឆោត ពីព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ប្អូនស្រី​របស់ពួកគេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ឆ្លើយ​ទៅ​ស៊ីគែម និង​លោក​ហា‌ម៉ោរ ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​កូន​យ៉ាកុប​ក៏​ទូល​ឆ្លើយ​ដល់​ស៊ីគែម នឹង​ហាម៉ោរ​ជា​បិតា​ទ្រង់​ដោយ​ឧបាយ‌កល​វិញ ពី​ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ

សូមមើលជំពូក

អាល់គីតាប

ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​យ៉ាកកូប ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ដំឡើង​ថ្លៃបណ្ណាការ និង​ជំនូន​ពី​ខ្ញុំ​ឲ្យ​ច្រើន​ចុះ ខ្ញុំ​នឹង​ជូន​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ សូម​គ្រាន់តែ​ឲ្យ​នាងក្រមុំ​នោះ​មក​ខ្ញុំ​ធ្វើជា​ប្រពន្ធ​ផង”។


គឺ​ពួកគេ​និយាយថា​៖ “ពួកយើង​មិនអាច​ធ្វើ​រឿង​នេះ​បានឡើយ គឺមិនអាច​ឲ្យ​ប្អូនស្រី​របស់ពួកយើង​ទៅ​មនុស្ស​ដែល​គ្មានការកាត់ស្បែក​បានទេ ដ្បិត​ធ្វើ​ដូច្នោះ​ជា​សេចក្ដីអាម៉ាស់​ដល់​ពួកយើង​។


ម្នាក់ៗ​ពោល​សេចក្ដីមិនពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ពួកគេ​និយាយ​ដោយ​បបូរមាត់​រលូន និង​ដោយ​មានចិត្តពីរ​។


មាន​អន្ទាក់​របស់​មនុស្ស​អាក្រក់​នៅក្នុង​ការបំពាន​នៃ​បបូរមាត់ រីឯ​មនុស្ស​សុចរិត​គេចផុត​ពី​ទុក្ខវេទនា​។


គឺយើងខ្ញុំបាន​ប្រព្រឹត្តការល្មើស ហើយ​បដិសេធ​ព្រះយេហូវ៉ា ក៏​បែរចេញ​ពី​ការ​ទៅតាម​ព្រះ​នៃយើងខ្ញុំ ហើយ​និយាយ​អំពី​ការសង្កត់សង្កិន និង​ការបះបោរ ព្រមទាំង​មានផ្ទៃពោះ​ជា​ពាក្យ​ភូតភរ ក៏​បញ្ចេញ​វា​ពី​ចិត្ត​ផង​។


ទាំង​ប្រាប់ថា​៖ “ចូរ​អ្នករាល់គ្នា​និយាយ​ថា​: ‘ពួក​សិស្ស​របស់​វា​បាន​មក​ទាំង​យប់ លួច​សពរបស់វា​ទៅ ពេល​យើង​កំពុង​ដេកលក់’។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។


ត្រូវប្រាកដថា កុំឲ្យអ្នកណា​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ការល្អ​ជានិច្ច ទាំង​សម្រាប់​គ្នាទៅវិញទៅមក ទាំង​សម្រាប់​មនុស្ស​ទាំងអស់​។