ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 31:26 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់និយាយនឹងយ៉ាកុបថា៖ “តើឯងបានធ្វើអីដូច្នេះ ដែលឯងបានបញ្ឆោតយើង ហើយនាំកូនស្រីរបស់យើងទៅ ដូចជាចាប់ជាឈ្លើយសឹកដោយដាវនោះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្តេចបានជាកូនធ្វើដូច្នេះ? កូនបានបញ្ឆោតពុក ព្រមទាំងនាំពង្រត់កូនស្រីពុកមក ដូចជាឈ្លើយដែលចាប់បានដោយដាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង អាល់គីតាប ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? |
ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? នៅតែបន្តិចទៀតអាចមានម្នាក់ក្នុងចំណោមប្រជារាស្ត្របានរួមដំណេកជាមួយប្រពន្ធរបស់អ្នក នោះអ្នកបាននាំទោសមកលើយើងហើយ”។
លុះព្រឹកឡើង មើល៍! នាងជាលេអា! យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “ហេតុអ្វីបានជាលោកអ៊ំធ្វើដូច្នេះដាក់ខ្ញុំ? តើខ្ញុំបម្រើលោកអ៊ំ មិនមែនដើម្បីបានរ៉ាជែលទេឬ? ចុះម្ដេចក៏លោកអ៊ំបោកបញ្ឆោតខ្ញុំដូច្នេះ?”។
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងស្ត្រីថា៖ “ម្ដេចក៏នាងធ្វើដូច្នេះ?”។ ស្ត្រីទូលថា៖ “ពស់បានបញ្ឆោតខ្ញុំម្ចាស់ ដូច្នេះខ្ញុំម្ចាស់ក៏ហូប”។
គ្រប់ទាំងទ្រព្យសម្បត្តិដែលព្រះបានដកយកពីឪពុករបស់ពួកខ្ញុំ គឺជារបស់ពួកខ្ញុំ និងកូនៗរបស់ពួកខ្ញុំ។ ដូច្នេះឥឡូវនេះ សូមធ្វើអ្វីៗទាំងអស់ដែលព្រះបានមានបន្ទូលនឹងបងចុះ”។
ឡាបាន់ក៏តាមយ៉ាកុបទាន់។ ពេលនោះ យ៉ាកុបបានបោះរោងរបស់គាត់នៅតំបន់ភ្នំ ដូច្នេះឡាបាន់ក៏បោះរោងជាមួយបងប្អូនរបស់គាត់នៅតំបន់ភ្នំកាឡាតដែរ។
ម្ដេចក៏ឯងលួចរត់គេច ហើយបញ្ឆោតយើង គឺមិនប្រាប់យើង ដើម្បីឲ្យយើងបានជូនដំណើរឯងដោយអំណរ និងចម្រៀង ដោយក្រាប់ និងពិណហាបដូច្នេះ?
ពេលនោះ យ៉ាកុបក៏ក្ដៅក្រហាយ ហើយឈ្លោះប្រកែកជាមួយឡាបាន់។ យ៉ាកុបតបនឹងឡាបាន់ថា៖ “តើការបំពានរបស់ខ្ញុំជាអ្វី? តើបាបរបស់ខ្ញុំជាអ្វី បានជាលោកអ៊ំដេញតាមខ្ញុំដូច្នេះ?
ក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់ កូនក្មេងទាំងអស់ និងពួកស្រីៗរបស់អ្នកទាំងនោះ ហើយក៏ចាប់យកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះដែរ។
នោះព្រះអង្គមានបន្ទូលថា៖ “តើអ្នកបានធ្វើអ្វី? សម្រែកឈាមរបស់ប្អូនប្រុសអ្នក កំពុងស្រែកមកកាន់យើងពីដី។
ពីឡាត់មានប្រសាសន៍ថា៖ “តើខ្ញុំជាជនជាតិយូដាឬ? ជនជាតិរបស់អ្នកផ្ទាល់ និងពួកនាយកបូជាចារ្យទេតើ ដែលប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?”។