ហើយក៏កុំឲ្យគេហៅអ្នករាល់គ្នាថា ‘ចៅហ្វាយ’ ដែរ ដ្បិតចៅហ្វាយរបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រីស្ទ។
ម៉ាថាយ 23:11 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលធំជាងក្នុងអ្នករាល់គ្នា ត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា Khmer Christian Bible អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ អាល់គីតាប ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ |
ហើយក៏កុំឲ្យគេហៅអ្នករាល់គ្នាថា ‘ចៅហ្វាយ’ ដែរ ដ្បិតចៅហ្វាយរបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រីស្ទ។
ព្រះអង្គគង់ចុះហើយ ក៏ហៅសាវ័កទាំងដប់ពីរនាក់មក រួចមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នកណាចង់ធ្វើជាអ្នកទីមួយ អ្នកនោះត្រូវតែធ្វើជាអ្នកក្រោយបង្អស់ ហើយជាអ្នកបម្រើរបស់គេទាំងអស់គ្នា”។
ខ្ញុំមានសេរីភាពមិនជាប់ចំណងអ្នកណាមែន ប៉ុន្តែខ្លួនខ្ញុំផ្ទាល់បានធ្វើជាទាសករដល់មនុស្សទាំងអស់ ដើម្បីឈ្នះបានគេមកវិញកាន់តែច្រើន។
តើពួកគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយស្ទើរតែចង់ឆ្កួតថា ខ្ញុំលើសជាងពួកគេទៅទៀត! ខ្ញុំមានការនឿយហត់ច្រើនជាង ជាប់គុកច្រើនជាង ត្រូវគេវាយនឹងខ្សែតីច្រើនរាប់មិនអស់ ប្រឈមមុខនឹងសេចក្ដីស្លាប់ជាញឹកញាប់។
ជាការពិត យើងប្រកាសមិនមែនអំពីខ្លួនយើងទេ គឺអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយសារតែព្រះយេស៊ូវ។
បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់