ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។
ម៉ាកុស 10:11 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏មានបន្ទូលថា៖“អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់នឹងប្រពន្ធហើយ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធ ហើយរៀបការនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់នឹងប្រពន្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មានបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ |
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។
“អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងប្រព្រឹត្តអំពើផិតក្បត់ហើយ រីឯអ្នកដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងប្រព្រឹត្តអំពើផិតក្បត់ដែរ។
ដូច្នេះ ប្រសិនបើនាងទៅយកបុរសម្នាក់ទៀតនៅពេលដែលប្ដីនៅរស់ គេនឹងហៅនាងថា ស្ត្រីផិតក្បត់; ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះ ហើយទោះបីជានាងទៅយកបុរសម្នាក់ទៀត ក៏នាងមិនមែនជាស្ត្រីផិតក្បត់ដែរ។
ប្រពន្ធគ្មានសិទ្ធិលើរូបកាយរបស់ខ្លួនទេ គឺប្ដីវិញដែលមាន; ដូចគ្នាដែរ ប្ដីក៏គ្មានសិទ្ធិលើរូបកាយរបស់ខ្លួន គឺប្រពន្ធវិញដែលមាន។
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។