Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:11 - Khmer Christian Bible

11 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​ក៏​មានបន្ទូលថា​៖“អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ផិតក្បត់​នឹង​ប្រពន្ធ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​លែង​ប្រពន្ធ ហើយ​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ដ្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ រួច​រៀបការ​មួយ​ទៀត​ នោះ​គឺ​ផិតក្បត់​ហើយ»។​


ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​


អ្នកណា​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ ហើយ​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​ហើយ​ ឯ​បុរស​ណា​ដែល​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង​ នោះ​ក៏​ផិត​ក្បត់​ដែរ។​


ប្រពន្ធ​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ទៀត​ឡើយ​ ប៉ុន្ដែ​គឺ​ប្ដី​វិញ​ រីឯ​ប្ដី​ក៏​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ដែរ​ ប៉ុន្ដែ​គឺ​ប្រពន្ធ​វិញ​


​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​


ពេល​ទៅ​ដល់​ផ្ទះ​ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដង​ទៀត​អំពី​សេចក្ដី​នេះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម