ទំនុកតម្កើង 45:5 - ព្រះគម្ពីរខ្មែរសាកល ព្រួញរបស់ព្រះករុណាមុតណាស់ វាចូលក្នុងបេះដូងខ្មាំងសត្រូវរបស់ព្រះរាជា; ប្រជាជាតិទាំងឡាយដួលនៅក្រោមព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។ អាល់គីតាប សូមឲ្យព្រួញដ៏មុតរបស់ស្តេច បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមជើងរបស់ស្តេច។ |
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
ដ្បិតព្រួញរបស់ព្រះអង្គបានមុតជាប់ក្នុងទូលបង្គំ ហើយព្រះហស្តរបស់ព្រះអង្គបានសង្កត់លើទូលបង្គំ។
នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។
ដូច្នេះ អ្នកដែលទទួលយកពាក្យរបស់គាត់ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់ត្រូវបានបន្ថែមដល់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើនក្នុងអ្នកដែលឮព្រះបន្ទូលបានជឿ ហើយចំនួនមនុស្សប្រុសមានដល់ប្រមាណប្រាំពាន់នាក់។
ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។