និងដើម្បីធ្វើឲ្យពូជពង្សរបស់ពួកគាត់ដួលក្នុងចំណោមប្រជាជាតិនានា ព្រមទាំងដើម្បីកម្ចាត់កម្ចាយពួកគាត់ទៅក្នុងទឹកដីនានាផង។
ទំនុកតម្កើង 44:11 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ប្រគល់យើងខ្ញុំទៅ ដូចចៀមសម្រាប់ជាអាហារ ហើយកម្ចាត់កម្ចាយយើងខ្ញុំទៅក្នុងប្រជាជាតិនានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យយើងខ្ញុំដូចជាចៀម ដែលគេយកទៅសម្លាប់ ក៏បានធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅ នៅកណ្ដាលពួកសាសន៍ដទៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រគល់យើងខ្ញុំទៅឲ្យ ខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វ ព្រះអង្គធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយ ទៅតាមប្រទេសនានា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់ ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ អាល់គីតាប ទ្រង់ប្រគល់យើងខ្ញុំទៅឲ្យ ខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វ ទ្រង់ធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយ ទៅតាមប្រទេសនានា |
និងដើម្បីធ្វើឲ្យពូជពង្សរបស់ពួកគាត់ដួលក្នុងចំណោមប្រជាជាតិនានា ព្រមទាំងដើម្បីកម្ចាត់កម្ចាយពួកគាត់ទៅក្នុងទឹកដីនានាផង។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ដែលត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ ក៏មិនហៅរកព្រះយេហូវ៉ា តើខ្លួនពួកគេមិនដឹងទេឬ?
ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
ដូចដែលមានសរសេរទុកមកថា: “ដោយសារតែព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់”។