ទំនុកតម្កើង 119:131 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំហាមាត់ ហើយដង្ហក់ ដោយព្រោះទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីបង្គាប់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់ ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់ អាល់គីតាប ខ្ញុំត្រងត្រាប់ស្ដាប់បន្ទូល របស់ទ្រង់ដោយយកចិត្តទុកដាក់ ដ្បិតខ្ញុំចង់ស្គាល់បទបញ្ជា របស់ទ្រង់ណាស់។ |
ព្រះយេហូវ៉ាអើយ ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាអំណររបស់ទូលបង្គំ!
ព្រលឹងរបស់ទូលបង្គំបានអស់ទៅគ្រប់ពេលវេលា ដោយសារតែសេចក្ដីប្រាថ្នាចំពោះច្បាប់របស់ព្រះអង្គ។
មើល៍! ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះច្បាប់តម្រារបស់ព្រះអង្គ; សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង!
ឱព្រះអើយ ដូចដែលក្ដាន់ដង្ហក់រកជ្រោះទឹកយ៉ាងណា ព្រលឹងរបស់ទូលបង្គំក៏ដង្ហក់រកព្រះអង្គយ៉ាងនោះដែរ!
យើងជាយេហូវ៉ា ព្រះរបស់អ្នក ដែលនាំអ្នកឡើងមកពីដែនដីអេហ្ស៊ីប។ ចូរហាមាត់អ្នកឲ្យធំ ហើយយើងនឹងបំពេញវា។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ចូរប្រាថ្នាចង់បានទឹកដោះសុទ្ធខាងព្រះបន្ទូល ដូចទារកដែលទើបតែកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដោយព្រះបន្ទូលនោះ រហូតដល់សេចក្ដីសង្គ្រោះ