ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! កុំភ្លេចអស់ទាំងកិច្ចការសប្បុរសរបស់ព្រះអង្គឡើយ
ទំនុកតម្កើង 116:12 - ព្រះគម្ពីរខ្មែរសាកល តើខ្ញុំអាចតបស្នងដល់ព្រះយេហូវ៉ា សម្រាប់អស់ទាំងសេចក្ដីសប្បុរសរបស់ព្រះអង្គចំពោះខ្ញុំយ៉ាងដូចម្ដេច? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើខ្ញុំអាចយកអ្វីមកតបស្នង នឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន អាល់គីតាប តើខ្ញុំអាចយកអ្វីមកតបស្នង នឹងមេត្តាករុណាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានសំដែងមកលើរូបខ្ញុំ? |
ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! កុំភ្លេចអស់ទាំងកិច្ចការសប្បុរសរបស់ព្រះអង្គឡើយ
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ពីព្រោះអ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ។ ដូច្នេះ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយរូបកាយរបស់អ្នករាល់គ្នាចុះ៕