ស្តេចយ៉ូសៀសសោយរាជ្យលើស្រុកយូដា1 កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ ស្តេចមានអាយុប្រាំបីឆ្នាំ ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ 2 ស្តេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ស្តេចទតជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ 3 នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ស្តេចយ៉ូសៀសចាប់ផ្តើមស្វែងរកអុលឡោះជាម្ចាស់របស់ស្តេចទតជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។ 4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះស្តេច ហើយកំទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ គាត់បានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។ 5 ស្តេចដុតឆ្អឹងរបស់ពួកបូជាចារ្យនៃព្រះដទៃ នៅលើអាសនៈរបស់គេ។ ស្តេចធ្វើដូច្នេះដើម្បីជម្រះស្រុកយូដា និងក្រុងយេរូសាឡឹមឲ្យបានបរិសុទ្ធ។ 6 ស្តេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។ 7 ស្តេចកំទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមាឲ្យទៅជាធូលីដី ហើយកំទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រអែលទាំងមូល រួចស្តេចទៅក្រុងយេរូសាឡឹមវិញ។ មូស្ទីរកឃើញគីតាបហ៊ូកុំ8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេច គឺនៅគ្រាដែលគាត់កំពុងតែជម្រះស្រុក និងម៉ាស្ជិទ ឲ្យបានបរិសុទ្ធ ស្តេចយ៉ូសៀសចាត់លោកសាផានជាកូនរបស់លោកអសាលា លោកម៉ាសេយ៉ាជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនស្តេចឲ្យទៅជួសជុលដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច។ 9 អ្នកទាំងនោះក៏ទៅជួបមូស្ទីហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនជូនសម្រាប់ដំណាក់មក គឺប្រាក់ដែលក្រុមលេវីជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។ 10 គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលដំណាក់របស់អុលឡោះតាអាឡា ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលដំណាក់ឲ្យបានរឹងមាំឡើងវិញ 11 គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្មដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួសជុលអាគារផ្សេងៗ ដែលស្តេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។ 12 មេជាងទាំងនោះធ្វើការដោយចិត្តស្មោះបំផុត។ ពួកគេធ្វើការក្រោមបញ្ជារបស់លោកយ៉ាហាត់ និងលោកបាឌា ជាក្រុមលេវីមកពីអំបូរម៉្រារី។ លោកសាការីយ៉ា និងលោកមស៊ូឡាម ជាក្រុមលេវីមកពីអំបូរកេហាត់ ជាអ្នកត្រួតពិនិត្យលើការសាងសង់។ ពួកលេវីទាំងនេះសុទ្ធតែជាតន្ត្រីករយ៉ាងជំនាញ។ 13 ពួកគេក៏មានភារកិច្ចមើលខុសត្រូវអ្នកលីសែង ព្រមទាំងកម្មករដែលធ្វើការងារឯទៀតៗដែរ។ ពួកលេវីមួយចំនួនទៀតបំពេញមុខងារជាស្មៀន រាជការ និងជាឆ្មាំដំណាក់។ 14 ពេលគេយកប្រាក់ ដែលប្រជាជនជូនជាជំនូន សម្រាប់ដំណាក់របស់អុលឡោះតាអាឡាចេញមកនោះ មូស្ទីហ៊ីលគីយ៉ារកឃើញគតាបហ៊ូកុំ ដែលអុលឡោះតាអាឡាប្រទានមក តាមរយៈណាពីម៉ូសា។ 15 លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំនៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនោះទៅលោកសាផាន។ 16 លោកសាផានក៏យកគីតាបទៅជូនស្តេច ហើយជម្រាប និងរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេច។ 17 គេបានប្រគល់ប្រាក់ជំនូននៅក្នុងដំណាក់របស់អុលឡោះតាអាឡា ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។ 18 លោកសាផានជាស្មៀនស្តេច ជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយច្បាប់ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។ ស្តេចយ៉ូសៀសសុំឲ្យអ្នកថ្លែងបន្ទូលនៃអុលឡោះហ៊ូលដាទូរអាសួរអុលឡោះតាអាឡា19 កាលស្តេចឮសេចក្តីទាំងប៉ុន្មានដែលមានចែងក្នុងហ៊ូកុំ ស្តេចក៏ហែកអាវ។ 20 បន្ទាប់មកស្តេចបញ្ជាទៅលោកហ៊ីលគីយ៉ា លោកអហ៊ីកាមជាកូនរបស់លោកសាផាន លោកអាប់ដូន ជាកូនរបស់លោកមីកាយ៉ា លោកសាផានជាស្មៀនស្តេច និងលោកអសាយ៉ាជាអ្នកបម្រើថា៖ 21 «សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រអែល និងយូដា ពីសេចក្តីទាំងប៉ុន្មាន ក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើង មិនបានកាន់តាមបន្ទូលរបស់អុលឡោះតាអាឡា ដើម្បីប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះទេ»។ 22 អ៊ីមុាំហ៊ីលគីយ៉ា និងអស់អ្នកដែលស្តេចចាត់ឲ្យទៅ បាននាំគ្នាទៅជួបហ៊ូលដាជាអ្នកថ្លែងបន្ទូលនៃអុលឡោះ និងជាភរិយារបស់លោកសាលូម ជាកូនរបស់លោកធីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់អ៊ីមុាំ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូសាឡឹម។ អ្នកទាំងនោះជម្រាបអ្នកថ្លែងបន្ទូលរបស់អុលឡោះតាមដំណើររឿង។ 23 អ្នកថ្លែងបន្ទូលរបស់អុលឡោះមានប្រសាសន៍ថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលគេចាត់ឲ្យមករកយើងថា 24 អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមបណ្តាសាទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគីតាប ដែលគេបានអាននៅចំពោះមុខស្តេចស្រុកយូដា។ 25 ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ! 26 ប៉ុន្តែ ចូរទៅប្រាប់ស្តេចស្រុកយូដា ដែលចាត់អស់អ្នកឲ្យមកសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។ 27 ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 28 យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួកអ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។ ស្តេចយ៉ូសៀសចងសម្ពន្ធមេត្រីជាមួយអុលឡោះ29 ស្តេចចាត់គេឲ្យទៅអញ្ជើញអស់លោកអះលីជំអះនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកជួប។ 30 បន្ទាប់មកគាត់ទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអ៊ីមុាំ ក្រុមលេវី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ស្តេចអានបន្ទូលទាំងប៉ុន្មាន ក្នុងគីតាបសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងដំណាក់របស់អុលឡោះតាអាឡាឲ្យប្រជាជនស្តាប់។ 31 ស្តេចឈរនៅកន្លែងរបស់ស្តេច នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយអុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជាដំបូន្មាន និងហ៊ូកុំរបស់ទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។ 32 ស្តេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូសាឡឹម និងអ្នកស្រុកពុនយ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធមេត្រីនេះដែរ។ អ្នកក្រុងយេរូសាឡឹមនាំគ្នាធ្វើតាមសម្ពន្ធមេត្រីរបស់អុលឡោះដែលជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។ 33 ស្តេចយ៉ូសៀសបានកំចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រអែលទាំងមូល។ ស្តេចបង្គាប់ប្រជាជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រអែល ឲ្យគោរពបម្រើតែអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្តេចនៅមានអាយុ ពួកគេពុំបានបែកចិត្តចេញពីអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួនឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies