២ របាក្សត្រ 34:14 - អាល់គីតាប14 ពេលគេយកប្រាក់ ដែលប្រជាជនជូនជាជំនូន សម្រាប់ដំណាក់របស់អុលឡោះតាអាឡាចេញមកនោះ មូស្ទីហ៊ីលគីយ៉ារកឃើញគតាបហ៊ូកុំ ដែលអុលឡោះតាអាឡាប្រទានមក តាមរយៈណាពីម៉ូសា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញទៅ នោះសង្ឃហ៊ីលគីយ៉ារកឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកតាមរយៈលោកម៉ូសេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញទៅ នោះហ៊ីលគីយ៉ាដ៏ជាសង្ឃ លោកប្រទះឃើញគម្ពីរក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដែលបានប្រទានមកដោយសារលោកម៉ូសេ សូមមើលជំពូក |
អ្នកទាំងនោះក៏ទៅជួបមូស្ទីហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនជូនសម្រាប់ដំណាក់មក គឺប្រាក់ដែលក្រុមលេវីជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។