Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:20 - Khmer Christian Bible

20 ដោយ​ចង់​ដោះលែង​ព្រះយេស៊ូ​ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ម្ដងទៀត ដោយ​ចង់​ដោះលែង​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​ពីឡាត់​ចង់​លែង​ព្រះ‌យេស៊ូវ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លោក​ពីឡាត​ចង់​ដោះ​លែង​អ៊ីសា លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង




លូកា 23:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គាត់​កំពុង​អង្គុយ​លើ​ទី​កាត់​ក្ដី​ ប្រពន្ធ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​មក​ប្រាប់​គាត់​ថា៖​ «លោក​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នេះ​ឲ្យ​សោះ​ ព្រោះ​ថ្ងៃ​នេះ​ ដោយសារ​គាត់​ ខ្ញុំ​បាន​ទទួល​រងទុក្ខ​ខ្លាំង​ណាស់​នៅ​ក្នុង​យល់សប្ដិ»។​


ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​


បារ៉ាបាស​ត្រូវ​គេ​ចាប់​ដាក់​គុក​ ដោយព្រោះ​តែ​ការ​បះបោរ​ និង​ការ​កាប់​សម្លាប់​ដែល​បានកើត​ឡើង​នៅ​ក្នុង​ក្រុង។​


ប៉ុន្ដែ​ពួកគេ​ស្រែក​ថា៖​ «ឆ្កាង​វា​ទៅ​ ឆ្កាង​វា​ទៅ!»​


បន្ទាប់ពី​នោះ​មក​ លោក​ពីឡាត់​ព្យាយាម​ដោះលែង​ព្រះអង្គ​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ស្រែក​ឡើង​ថា៖​ «បើ​លោក​ដោះលែង​វា​ លោក​មិនមែន​ជា​មិត្ត​របស់​ព្រះចៅអធិរាជ​ទេ​ ព្រោះ​អ្នកណា​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច​ អ្នក​នោះ​ប្រឆាំង​ព្រះចៅអធិរាជ​ហើយ!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម