Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:20 - ព្រះគម្ពីរខ្មែរសាកល

20 ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ម្ដងទៀត ដោយ​ចង់​ដោះលែង​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ដោយ​ចង់​ដោះលែង​ព្រះយេស៊ូ​ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​ពីឡាត់​ចង់​លែង​ព្រះ‌យេស៊ូវ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លោក​ពីឡាត​ចង់​ដោះ​លែង​អ៊ីសា លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង




លូកា 23:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ពីឡាត់​ចង់​បំពេញចិត្ត​ហ្វូងមនុស្ស ក៏​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​។ បន្ទាប់ពី​ឲ្យ​គេ​វាយ​ព្រះយេស៊ូវ​នឹងខ្សែតី លោក​ក៏​ប្រគល់​ព្រះអង្គ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។


បារ៉ាបាស​ជា​អ្នក​ដែល​ជាប់គុក​ដោយសារតែ​ការបះបោរ និង​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង។


ប៉ុន្តែ​ពួកគេ​ស្រែក​បន្តទៀត​ថា៖ “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ​!”។


តាំងពីពេលនោះមក ពីឡាត់​ក៏​ព្យាយាម​ដោះលែង​ព្រះអង្គ ប៉ុន្តែ​ពួក​ជនជាតិយូដា​ស្រែកឡើង​ថា​៖ “ប្រសិនបើ​លោក​ដោះលែង​អ្នកនេះ លោក​មិនមែន​ជា​មិត្ត​របស់​សេសារ​ទេ​។ អស់អ្នក​ដែល​តាំងខ្លួន​ជា​ស្ដេច​គឺ​ប្រឆាំង​នឹង​សេសារ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម