Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:19 - Khmer Christian Bible

19 បារ៉ាបាស​ត្រូវ​គេ​ចាប់​ដាក់​គុក​ ដោយព្រោះ​តែ​ការ​បះបោរ​ និង​ការ​កាប់​សម្លាប់​ដែល​បានកើត​ឡើង​នៅ​ក្នុង​ក្រុង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បារ៉ាបាស​ជា​អ្នក​ដែល​ជាប់គុក​ដោយសារតែ​ការបះបោរ និង​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 (ឯ​បារ៉ាបាស​នេះ គាត់​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​បង្ករ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​គេ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​បារ៉ា‌បាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ការ​សំឡាប់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ឈ្មោះ​បារ៉ាបាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទី‌ក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។

សូមមើលជំពូក ចម្លង




លូកា 23:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​មនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​បះបោរ​ គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការ​បះបោរ​នោះ​


ប៉ុន្ដែ​ពួកគេ​ស្រែក​ទាំង​អស់​គ្នា​ថា៖​ «សូម​យក​ម្នាក់​នេះ​ទៅ​ ហើយ​ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!»​


ពួកគេ​ក៏​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖​ «យើង​បាន​ឃើញ​អ្នក​នេះ​កំពុង​នាំ​ជនជាតិ​របស់​យើង​បះបោរ​ និង​ហាម​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​ ព្រមទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ស្ដេច»។​


ដោយ​ចង់​ដោះលែង​ព្រះយេស៊ូ​ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។​


ប៉ុន្ដែ​ពួកគេ​និយាយ​ទទូច​ថា៖​ «គាត់​ញុះញង់​ប្រជាជន​ ទាំង​បង្រៀន​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ គឺ​ចាប់​ពី​ស្រុក​កាលីឡេ​រហូត​មក​ដល់​ទីនេះ»។​


ដូច្នេះ​ តើ​អ្នក​មិន​មែន​ជា​ជនជាតិ​អេស៊ីព្ទ​ដែល​បាន​បង្កើត​ការ​បះបោរ​ថ្មីៗ​នេះ​ ហើយ​នាំ​ឃាតករ​បួន​ពាន់​នាក់​ចូល​ទៅ​ក្នុង​ទីរហោឋាន​ទេ​ឬ​?»​


អ្នក​រាល់គ្នា​បាន​បដិសេធ​ព្រះ​ដ៏​បរិសុទ្ធ​ និង​សុចរិត​ ហើយ​បែរជា​សុំ​ឲ្យ​គេ​ដោះលែង​ឃាតក​រឲ្យ​អ្នក​រាល់គ្នា​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម