បងប្អូនអើយ បើនិយាយពីរឿងមនុស្សមិនជឿព្រះ ពេលខ្លះខ្ញុំក៏ពិបាកយល់ដែរ ព្រោះយើងជាអ្នកដែលបានជួបប្រទះនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយក៏មានសេចក្តីសង្ឃឹមនៃជីវិតអមតៈនៅស្ថានសួគ៌ទៀតផង។
តែបើគិតទៅ អំពើបាបវាបិទបាំងចិត្តគំនិតមនុស្សយើង ធ្វើឲ្យពួកគាត់ពិបាកមើលឃើញព្រះអង្គ។ ដូច្នេះ យើងត្រូវអធិស្ឋានឲ្យពួកគាត់ សូមឲ្យព្រះអង្គបើកភ្នែកចិត្តរបស់ពួកគាត់ ឲ្យបានឃើញព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់។
ពេលយើងជួបមនុស្សដែលមិនជឿព្រះ កុំគិតតែពីការនិយាយតែមាត់នោះទេ តែត្រូវបង្ហាញពីការប្រែប្រួលពិតប្រាកដ ដែលកើតចេញពីដំណឹងល្អ ដើម្បីឲ្យពួកគាត់ជឿលើព្រះយេស៊ូវគ្រីស្ទ។ យើងមិនចាំបាច់ឈ្លោះប្រកែកគ្នានោះទេ តែត្រូវបង្ហាញឲ្យពួកគាត់ឃើញពីសេចក្តីពិត ដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧, ២៦)។
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។
អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។
ព្រះអង្គសម្រេចសេចក្ដីសុចរិតដល់កូនកំព្រា និងស្រ្ដីមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យគេមានអាហារ និងសម្លៀកបំពាក់ផង។
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។
ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។ ដ្បិតអ្នកដែលលោះគេ នោះមានកម្លាំងខ្លាំង ក៏នឹងកាន់ក្តីគេទាស់នឹងអ្នកដែរ។
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
ពេលគេជិះជាន់ពួកឈ្លើយនៅផែនដី ពេលគេបង្វែរសេចក្ដីយុត្តិធម៌ពីមនុស្ស នៅចំពោះព្រះដ៏ខ្ពស់បំផុត ឬបង្កាច់បំភាន់មនុស្សណាក្នុងរឿងក្តី នោះជាការដែលព្រះអម្ចាស់ ព្រះអង្គមិនសព្វព្រះហឫទ័យឡើយ
គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។
ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង ឬសួរទៅរុក្ខជាតិនៅលើផែនដីចុះ វានឹងបង្រៀនអ្នកដែរ ហើយសួរត្រីនៅសមុទ្រ វានឹងថ្លែងប្រាប់អ្នក។ ក្នុងពួកទាំងនោះ តើមានណាមួយដែលមិនដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាបានបង្កើតទាំងអស់?
មានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនរបស់ផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ គាត់ចាស់ណាស់ហើយ គាត់រស់នៅជាមួយប្តីបានប្រាំពីរឆ្នាំក្រោយពេលរៀបការ គាត់នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់នៅតែក្នុងព្រះវិហារ មិនដែលចេញទៅណាឡើយ គាត់ថ្វាយបង្គំព្រះ ដោយតម និងអធិស្ឋានទាំងយប់ទាំងថ្ងៃ។
ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា "ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ។ ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន"។ ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា "ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។ មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គបានពាល់ពួកគេ តែពេលពួកសិស្សបានឃើញ ក៏បន្ទោសដល់គេ។ ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយទេ អ្នកនោះចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គមិនបានឡើយ»។ មាននាម៉ឺនម្នាក់ទូលសួរព្រះអង្គថា៖ «ឱលោកគ្រូល្អអើយ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបាន ជីវិតអស់កល្បជានិច្ចទុកជាមត៌ក?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំថា គ្រូល្អដូច្នេះ? គ្មានអ្នកណាម្នាក់ល្អឡើយ មានតែមួយអង្គប៉ុណ្ណោះ គឺជាព្រះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនកោតញញើតចំពោះមនុស្សណាឡើយ។ អ្នកបានស្គាល់ព្រះឱវាទទាំងប៉ុន្មានហើយ ដែលថា "កុំផិតឲ្យសោះ កុំសម្លាប់មនុស្សឲ្យសោះ កុំលួចឲ្យសោះ កុំធ្វើបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ"» ។ គាត់ទូលឆ្លើយតបថា៖ «ខ្ញុំបានកាន់តាមសេចក្តីទាំងនេះ តាំងតែពីក្មេងមកម៉្លេះ»។ ពេលព្រះយេស៊ូវបានឮដូច្នោះ ទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្តីមួយទៀត ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ រួចមកតាមខ្ញុំចុះ»។ ប៉ុន្តែ ពេលគាត់បានឮសេចក្តីទាំងនេះហើយ ក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។ ព្រះយេស៊ូវទតទៅគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះណាស់ ការដែលសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។ ពួកអ្នកដែលឮក៏ទូលសួរថា៖ «ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ?» ព្រះអង្គមានបន្ទូលថា៖ «ការអ្វីដែលមនុស្សធ្វើមិនកើត នោះព្រះអាចនឹងធ្វើកើតទាំងអស់»។ បន្ទាប់មក ពេត្រុសទូលថា៖ «មើល៍! យើងខ្ញុំបានលះចោលទាំងអស់ មកតាមព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលលះចោលផ្ទះសំបែង ប្រពន្ធកូន បងប្អូន ឬឪពុកម្តាយ ដោយយល់ដល់ព្រះរាជ្យរបស់ព្រះ នៅក្នុងក្រុងនោះ មានស្ត្រីមេម៉ាយម្នាក់ចេះតែមកនិយាយទទូចនឹងលោកនោះថា "សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង"។ អ្នកនោះមិនត្រឹមតែទទួលបានច្រើនក្នុងសម័យនេះឡើយ តែនឹងបានជីវិតរស់អស់កល្បជានិច្ចនៅឯបរលោកថែមទៀតផង»។ ព្រះអង្គនាំអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងត្រូវឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសម្រេច។ ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក បន្ទាប់ពីគេបានវាយលោកនឹងរំពាត់ គេនឹងសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។ កាលព្រះអង្គយាងទៅជិតដល់ក្រុងយេរីខូរ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា៖ «តើមានការអ្វី»? គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ លោកចេះតែបដិសេធអស់ពេលជាយូរ តែក្រោយមកលោកគិតក្នុងចិត្តថា "ទោះបើខ្ញុំមិនខ្លាចដល់ព្រះ ឬកោតញញើតចំពោះមនុស្សណាក៏ដោយ ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូឲ្យភ្នែកអ្នកបានភ្លឺចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមព្រះអង្គ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរតម្កើងព្រះដែរ។ តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរពិចារណាសេចក្តីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ។ តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?»
ត្រូវគោរពស្ត្រីមេម៉ាយ ដែលពិតជាស្ត្រីមេម៉ាយ មែន តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។ រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែម្នាក់ឯង ស្ត្រីនោះសង្ឃឹមលើព្រះតែប៉ុណ្ណោះ ក៏ព្យាយាមក្នុងការទូលអង្វរ និងអធិស្ឋានទាំងយប់ទាំងថ្ងៃ
ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយដែលនៅក្មេងរៀបការទៅ ដើម្បីបង្កើតកូន ហើយគ្រប់គ្រងផ្ទះសំបែងរបស់ខ្លួន កុំឲ្យអ្នកប្រឆាំងមានឱកាសនឹងនិយាយបង្ខូច។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
ពេលព្រះអង្គចូលទៅជិតដល់ទ្វារក្រុង នោះមើល៍ មានគេសែងសពមនុស្សម្នាក់ចេញមក ជាសពកូនប្រុសតែមួយគត់របស់ម្តាយ ដែលជាស្រ្ដីមេម៉ាយ ហើយមានមនុស្សជាច្រើនពីក្រុងនោះហែមកជាមួយគាត់។ កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។ ពេលនោះ ព្រះអង្គយាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈរស្ងៀម។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!» អ្នកដែលស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះអង្គប្រគល់អ្នកកំលោះនោះដល់ម្តាយវិញ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
កុំខ្លាចឲ្យសោះ ដ្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ព្រោះអ្នកនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ អ្នកនឹងភ្លេចសេចក្ដីខ្មាសដែលអ្នកមានពីកាលនៅវ័យក្មេង ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ។
ព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែក ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។
ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត ហើយសម្រេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកម្សត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។
ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
មានស្ត្រីម្នាក់ជាប្រពន្ធរបស់ម្នាក់ក្នុងពួកហោរា នាងបានស្រែកអង្វរទៅអេលីសេថា៖ «ប្តីរបស់ខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនរបស់ខ្ញុំទាំងពីរនាក់ទៅធ្វើជាអ្នកបម្រើរបស់គេ»។ សូមឲ្យយើងធ្វើបន្ទប់មួយតូចនៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សម្រាប់លោកផង។ ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ»។ ថ្ងៃមួយ ពេលលោកមកដល់ លោកចូលទៅសម្រាន្តក្នុងបន្ទប់នោះ។ លោកប្រាប់កេហាស៊ីជាអ្នកបម្រើលោកថា៖ «ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមមក!»។ ពេលគាត់ហៅនាងមកដល់ហើយ នាងឈរនៅមុខលោក។ លោកប្រាប់អ្នកបម្រើថា៖ «ចូរនិយាយទៅនាងថា នាងបានចាត់ចែងគោរពដល់យើងជាខ្លាំងណាស់ ឥឡូវនេះ តើយើងត្រូវសងគុណដល់នាងយ៉ាងណាខ្លះ? តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំជំនួសនាងឬទេ?» តែនាងឆ្លើយតបថា៖ «នាងខ្ញុំចូលចិត្តនៅតែកណ្ដាលពួកសាសន៍នាងខ្ញុំនេះទេ»។ លោកសួរទៀតថា៖ «បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា?» កេហាស៊ីឆ្លើយឡើងថា៖ «នាងគ្មានកូនទេ ហើយប្តីក៏ចាស់ផង»។ លោកប្រាប់ថា៖ «ចូរហៅនាងមកនេះ» ពេលគាត់ហៅនាងមកដល់ នាងឈរនៅត្រង់មាត់ទ្វារ។ លោកបានប្រាប់ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងបានបីកូនប្រុសមួយ» តែនាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកសំណព្វរបស់ព្រះអើយ សូមកុំកុហកនាងខ្ញុំ»។ ស្ត្រីនោះក៏មានទម្ងន់ ហើយនាងសម្រាលបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ដូចពាក្យដែលអេលីសេបានប្រាប់។ ពេលកូននោះធំឡើង ថ្ងៃមួយ វាបានចេញទៅរកឪពុក ដែលនៅជាមួយពួកអ្នកច្រូត។ វាត្អូញប្រាប់ឪពុកថា៖ «ខ្ញុំឈឺក្បាល! ខ្ញុំឈឺក្បាលណាស់!» ឪពុកបង្គាប់ទៅអ្នកបម្រើថា៖ «ចូរបីវាយកទៅឲ្យម្តាយវាទៅ»។ អេលីសេសួរគាត់ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់នាង? សូមប្រាប់ខ្ញុំចុះ តើនាងមានអ្វីនៅផ្ទះ?» គាត់ឆ្លើយតបថា៖ «នាងខ្ញុំគ្មានអ្វីនៅផ្ទះទេ មានតែដបប្រេងមួយប៉ុណ្ណោះ»។ អ្នកនោះបានបីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ ហើយក៏ស្លាប់ទៅ។ នាងបានឡើងទៅ ដាក់វាផ្តេកនៅលើគ្រែអ្នកសំណព្វរបស់ព្រះ បិទទ្វារជិត ហើយក៏ចេញទៅ។ បន្ទាប់មក នាងស្រែកហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមចាត់បម្រើម្នាក់ និងលាមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំរត់ទៅរកអ្នកសំណព្វរបស់ព្រះ ហើយវិលមកវិញ»។ ប្តីសួរថា៖ «ហេតុអ្វីឯងចង់ទៅរកលោកនៅថ្ងៃនេះ? នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃសប្ប័ទទេ» នាងឆ្លើយថា៖ «មិនអីទេ»។ ពេលនោះ នាងបានចងកែបលា ហើយបង្គាប់អ្នកបម្រើថា៖ «ចូរប្រញាប់ទៅ កុំបង្អង់ឡើយ លុះត្រាតែខ្ញុំប្រាប់អ្នកឲ្យឈប់»។ ដូច្នេះ នាងបានចេញទៅ ហើយជួបអ្នកសំណព្វរបស់ព្រះនៅភ្នំកើមែល។ ពេលលោកបានឃើញនាងមកពីចម្ងាយ លោកបង្គាប់ទៅកេហាស៊ីជាអ្នកបម្រើថា៖ «នុ៎ះន៏ ស្ត្រីនៅស្រុកស៊ូណែម ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។ ពេលនាងបានមកដល់អ្នកសំណព្វរបស់ព្រះ នៅលើភ្នំហើយ នាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណព្វរបស់ព្រះឃាត់ថា៖ «បណ្តោយតាមនាងចុះ ព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាបានលាក់នឹងខ្ញុំ ឥតសម្ដែងឲ្យខ្ញុំដឹងសោះ»។ ពេលនោះ នាងពោលថា៖ «តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់មែនទេ? តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំឬទេ?» លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។ លោកប្រាប់ថា៖ «ចូរអ្នកចេញទៅខ្ចីភាជនៈ ពីអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ។ បន្ទាប់មក ម្តាយរបស់កូននោះនិយាយថា៖ «នាងខ្ញុំសូមស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងដោយនូវព្រលឹងលោកដែលនៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកឡើយ!»។ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាង។ កេហាស៊ីបានទៅមុន ហើយដាក់ដំបងនៅលើមុខកូននោះ តែគ្មានឮសំឡេង ឬមានចលនាអ្វីសោះ។ គាត់បានត្រឡប់មកជួបអេលីសេវិញ ជម្រាបថា៖ «ក្មេងនោះមិនភ្ញាក់ទេ»។ ពេលអេលីសេបានចូលទៅក្នុងផ្ទះ គាត់បានឃើញកូននោះស្លាប់នៅលើគ្រែរបស់លោក។ ដូច្នេះ លោកបានចូលទៅក្នុង ហើយបិទទ្វារ មានតែគ្នាពីរនាក់ ក៏អធិស្ឋានទូលដល់ព្រះយេហូវ៉ា។ ពេលនោះ លោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏មានកម្ដៅឡើង។ លោកបានចុះមកវិញ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។ ដូច្នេះ លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមមកនេះ» គាត់ក៏ហៅនាងមក។ ពេលនាងចូលមកដល់ លោកប្រាប់ថា៖ «ចូរលើកបីកូននាងឡើង»។ នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។ ពេលអេលីសេត្រឡប់ទៅក្រុងគីលកាលវិញ នៅពេលនោះ មានអំណត់ក្នុងស្រុក។ ឯពួកហោរាបានអង្គុយនៅមុខលោក ហើយលោកបង្គាប់អ្នកបម្រើថា៖ «ចូរដាក់ឆ្នាំងដាំបបរឲ្យពួកហោរាទាំងនេះទៅ»។ មានម្នាក់ចេញទៅរកបន្លែនៅទីវាល បានឃើញវល្លិព្រៃ ហើយបេះផ្លែបានពេញមួយថ្នក់អាវ រួចបានវិលមកវិញ ហើយកាប់ជាកង់ៗ ដាក់ក្នុងឆ្នាំង គ្មាននរណាស្គាល់ផ្លែនោះសោះ។ រួចនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមានមួយណាពេញ ចូរទុកទៅម្ខាង»។ ពួកគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែពេលគេកំពុងបរិភោគបបរនោះ ពួកគេស្រែកឡើងថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ បបរនេះមានជាតិពុល!» ពួកគេមិនអាចបរិភោគបានទេ។ លោកប្រាប់ថា៖ «ដូច្នេះ ចូរយកម្សៅមក» រួចលោកបានចាក់ម្សៅនោះក្នុងឆ្នាំង ហើយប្រាប់ថា៖ «ចូរដួសចែកឲ្យគេបរិភោគទៅ» គ្មានជាតិពុលនៅក្នុងបបរទៀតទេ។ នៅគ្រានោះ មានមនុស្សម្នាក់មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱកម្ភៃដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណព្វរបស់ព្រះ នោះលោកប្រាប់ថា៖ «ចូរចែកឲ្យបណ្ដាជនបរិភោគទៅ»។ ប៉ុន្តែ អ្នកបម្រើរបស់លោកសួរថា៖ «តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ នៅមុខមនុស្សមួយរយនាក់បរិភោគបាន?» លោកបង្គាប់ថា៖ «ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "គេនឹងបរិភោគឆ្អែត ហើយនៅមានសល់ផង"»។ ដូច្នេះ គាត់ក៏ដាក់ឲ្យគេបរិភោគ ពួកគេបានបរិភោគឆ្អែត ហើយនៅមានសល់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល។ ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំងពីរបានហុចភាជនៈមកឲ្យម្តាយ ហើយម្តាយចាក់ប្រេងដាក់។ លុះភាជនៈទាំងនោះបានពេញហើយ នាងបង្គាប់កូនថា៖ «ចូរហុចមួយទៀតមក!» តែកូនឆ្លើយថា៖ «មានតែប៉ុណ្ណឹងទេ» នោះប្រេងក៏ឈប់ហូរទៅ។ នាងក៏ទៅជម្រាបដល់អ្នកសំណព្វរបស់ព្រះ ហើយលោកប្រាប់ថា៖ «ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ចំណែកដែលនៅសល់ ចូរទុកចិញ្ចឹមខ្លួន និងកូនចុះ»។
ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។
នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា៖ «ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ?»
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
ហើយសេចក្ដីក្រោធរបស់យើងនឹងក្តៅឡើង យើងនឹងសម្លាប់អ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្រ្ដីមេម៉ាយ ហើយកូនរបស់អ្នកនឹងទៅជាកំព្រា។
បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្រ បានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្ត្រីមេម៉ាយស្រវាំង ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ក្មេងកំព្រាសោះនោះ
កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ ដ្បិតសេចក្ដីអន្តរាយនឹងលោមកលើគេភ្លាម តើអ្នកណានឹងអាចស្គាល់ការវិនាស ដែលមកពីព្រះនឹងស្តេចនោះបាន?
តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?»
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្ដាលឲ្យចិត្តស្ត្រីមេម៉ាយ ច្រៀងដោយអំណរ
ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។
មិនត្រូវធ្វើទុក្ខស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ។ ប្រសិនបើអ្នកធ្វើទុក្ខគេ ហើយគេអំពាវនាវរកយើង នោះយើងប្រាកដជាស្ដាប់សម្រែករបស់គេមិនខាន ហើយសេចក្ដីក្រោធរបស់យើងនឹងក្តៅឡើង យើងនឹងសម្លាប់អ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្រ្ដីមេម៉ាយ ហើយកូនរបស់អ្នកនឹងទៅជាកំព្រា។
ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។
ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។
ពួកមេរបស់អ្នកជាពួកអ្នកបះបោរ ហើយជាមិត្តនឹងពួកចោរ។ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយ ក៏មិនដែលមកដល់គេដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។
តែគេឆបោកនៅផ្ទះស្រីមេម៉ាយ ដោយធ្វើពុតជាសូត្រពាក្យអធិស្ឋានយ៉ាងវែង។ អ្នកទាំងនោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី?
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។
ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។ យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។ ដ្បិតសាកសពនៃសត្វទាំងនោះ ដែលសម្តេចសង្ឃយកឈាមរបស់វាចូលទៅក្នុងទីបរិសុទ្ធ ទុកជាយញ្ញបូជាលោះបាប នោះត្រូវគេដុតនៅខាងក្រៅជំរំ។ ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។ ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។ ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។ ជាពិសេស ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។ កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។
ទោះបើមនុស្សណា ឬបណ្ដាពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តរបស់ខ្លួនគេលើកដៃប្រទូលតម្រង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ បន្ទាប់មក ស្ដេចបែរព្រះភក្ត្រមក ឲ្យពរដល់ក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង។ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយអត់ទោស ព្រមទាំងសងដល់គ្រប់គ្នា តាមអំពើប្រព្រឹត្តរបស់គេ តាមតែព្រះអង្គជ្រាបចិត្តគេ ដ្បិតគឺមានតែព្រះអង្គទេដែលជ្រាបពីចិត្តរបស់ពួកមនុស្សលោកទាំងអស់
ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។ ៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ
សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា! សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក!
ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ដៃយើងបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់ នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ? ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។ ដ្បិតគេពោលថា៖ «យើងបានធ្វើការនេះដោយកម្លាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសម្បុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេកចាចឡើយ»។ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។ ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។ ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។ ឯសំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេ នឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។ ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
ខ្ញុំមិនដែលទុកចិត្តលើមាស ឬយកមាសសុទ្ធធ្វើជាទីពឹងរបស់ខ្ញុំឡើយ។ បើខ្ញុំបានរីករាយសប្បាយ ដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយ ក្នុងកាលដែលគាត់ចាស់ឡើយ។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។
អ្នករាល់គ្នាបានបង្អាប់គំនិតមនុស្សក្រីក្រ ប៉ុន្តែ ព្រះយេហូវ៉ាជាជម្រករបស់គេ។
ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ ព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំសួរថា «តើពេលណាទើបព្រះអង្គ កម្សាន្តចិត្តទូលបង្គំ?»
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងពេលព្រះអង្គខ្ញាល់ សូមកុំវាយផ្ចាលទូលបង្គំ ក្នុងពេលព្រះអង្គក្រោធដែរ។ បេះដូងទូលបង្គំកម្រើកជាខ្លាំង កម្លាំងទូលបង្គំក៏អន់ថយ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលឃើញអ្វីដែរ។ មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំពីចម្ងាយ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។ អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច មួយថ្ងៃៗវាល់ល្ងាច។ ប៉ុន្ដែ ទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់និយាយស្ដី ដូចជាមនុស្សគ។ អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយក្នុងមាត់ទូលបង្គំ ក៏គ្មានពាក្យសម្ដីតបទៅគេវិញដែរ។ ៙ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ គឺព្រះអង្គហើយដែលនឹងឆ្លើយតប។ ដ្បិតទូលបង្គំបានពោលថា «អស់អ្នកដែលអួតខ្លួនទាស់នឹងទូលបង្គំ សូមកុំឲ្យគេអរសប្បាយ ដោយទូលបង្គំភ្លាត់ជើងឡើយ!»។ ដ្បិតទូលបង្គំបម្រុងតែនឹងដួលទៅហើយ ហើយការឈឺចាប់របស់ទូលបង្គំ នៅពីមុខទូលបង្គំជានិច្ច។ ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាប របស់ទូលបង្គំ។ ប៉ុន្តែ ខ្មាំងសត្រូវរបស់ទូលបង្គំ គេស្វាហាប់ គេមានកម្លាំង ហើយអស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុមានគ្នាជាច្រើន។ ដ្បិតព្រួញរបស់ព្រះអង្គ មុតជាប់នៅក្នុងខ្លួនទូលបង្គំ ហើយព្រះហស្តរបស់ព្រះអង្គ បានសង្កត់មកលើទូលបង្គំ។
ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។
សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា !
ដ្បិតពីដើម ពួកស្រ្តីបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតុបតែងខ្លួនដូច្នោះដែរ ដោយចុះចូលចំពោះប្តីរបស់ខ្លួន ដូចជាលោកស្រីសារ៉ា ដែលបានស្តាប់បង្គាប់លោកអ័ប្រាហាំ ហើយហៅលោកថា លោកម្ចាស់ផង។ អ្នករាល់គ្នាបានត្រឡប់ជាពូជពង្សរបស់លោក ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ហើយមិនត្រូវភ័យខ្លាចអ្វីមួយដែលបំភ័យអ្នកឡើយ។