បងប្អូនអើយ ចិត្តមនុស្សយើងងាយនឹងវង្វេងតាមតណ្ហា និង សេចក្តីប្រាថ្នាផ្សេងៗណាស់។ អារម្មណ៍មិនស្ថិតស្ថេរ ហើយចិត្តក៏អាចនឹងប្រព្រឹត្តអំពើអាក្រក់បានដែរ។ ដូច្នេះ យើងគួរតែប្រគល់ចិត្តជូនព្រះជាម្ចាស់ ឲ្យទ្រង់ដឹកនាំជីវិតជានិច្ច។
បើយើងចង់ឲ្យជីវិតទទួលបានជោគជ័យពិតប្រាកដ យើងត្រូវប្រគល់គោលបំណង និង ផែនការទាំងអស់ទៅព្រះជាម្ចាស់។ ព្រះអង្គជ្រាបអំពីអនាគតរបស់យើង និង អ្វីដែលល្អបំផុតសម្រាប់យើង។ កុំពឹងផ្អែកលើប្រាជ្ញាផ្ទាល់ខ្លួន តែត្រូវស្វែងរកការណែនាំពីព្រះជាម្ចាស់ជានិច្ច។ យើងជាមនុស្សមានបាប ងាយនឹងធ្វើខុស ដូច្នេះ ការពឹងផ្អែកលើព្រះជាម្ចាស់ជារឿងសំខាន់បំផុត។
យើងត្រូវប្រយ័ត្នចំពោះអ្វីៗដែលមិនគាប់ព្រះហൃទ័យព្រះជាម្ចាស់ ហើយអធិស្ឋានសុំឲ្យទ្រង់ប្រទានចិត្តបរិសុទ្ធដល់យើង។ ចូរចៀសវាងពីសេចក្តីលោភលន់ ព្រោះវាជាអំពើបាប ដែលនាំឲ្យវិនាស គ្មានប្រយោជន៍អ្វីសោះឡើយ។ ដំបូងឡើយ លោភលន់អាចមើលទៅដូចជាល្អ តែយូរៗទៅ វានឹងក្លាយជារឿងជូរចត់ ដែលយើងនឹងស្តាយក្រោយ។
សូមអធិស្ឋានសុំព្រះជាម្ចាស់ពិនិត្យមើលចិត្តយើង ហើយកែប្រែយើងឲ្យក្លាយជាមនុស្សល្អ សុចរិត ទាំងចិត្ត ទាំងគំនិត ដើម្បីឲ្យយើងអាចរស់នៅដោយសុខសាន្ត និង ពេញលេញ។ ដូចដែលមានចែងក្នុងលូកា ១២:១៥ ថា «ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ចូរប្រយ័ត្ន និង ចៀសវាងពីសេចក្តីលោភលន់គ្រប់បែបយ៉ាង ដ្បិតទោះបើមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ដោយ តែជីវិតរបស់គេមិនមែនអាស្រ័យនៅលើទ្រព្យសម្បត្តិទាំងនោះទេ»។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ
ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។
មនុស្សក្រីក្រដែលប្រព្រឹត្តតាម ផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។
អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
ហេតុនោះ យើងនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចម្ការរបស់គេដល់ពួកអ្នក ដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ សុទ្ធតែលោភលន់ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ។
គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬនឹងកាន់ខាងមួយ ហើយមើលងាយមួយ ដូច្នេះ អ្នករាល់គ្នាក៏ពុំអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
អ្នកណាដែលមានភ្នែកអាក្រក់ នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ ឥតដឹងឡើយថា សេចក្ដីខ្វះខាតនឹងតាមខ្លួនទាន់។
គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។
កុំលោភចង់បានផ្ទះរបស់អ្នកជិតខាងខ្លួន កុំលោភចង់បានប្រពន្ធគេ ឬបាវបម្រើប្រុសស្រីរបស់គេ គោ លា ឬអ្វីផ្សេងទៀតដែលជារបស់អ្នកជិតខាងខ្លួនឡើយ»។
ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះ»។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
កុំនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។
ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមត៌ករបស់គេដែរ។
កុំនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ ពេលភ្នែករបស់អ្នកសម្លឹងមើលវា វានឹងបាត់ទៅ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ដល់អ្នកធំបំផុតក្នុងពួកគេ សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរាទៅដល់សង្ឃ គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។
អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា។
គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។
មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ គ្មានទាំងកូន គ្មានបងប្អូនទេ ប៉ុន្តែ ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយសោះ ភ្នែកគេមិនស្កប់ដោយទ្រព្យសម្បត្តិឡើយ គេគិតថា «ខ្ញុំធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសម្រាប់អ្នកណា?» នេះជាការឥតប្រយោជន៍ និងអាក្រក់ណាស់។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។
រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។
ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសម្លៀកបំពាក់របស់អ្នកណាឡើយ។ អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ
យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។
អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន នឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងរីកចម្រើន ដូចជាស្លឹកឈើខៀវខ្ចី។
អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ប៉ុន្ដែ វេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាបានទទួល ការកម្សាន្តចិត្តរួចស្រេចហើយ។
ឥឡូវនេះ ពួកអ្នកមានអើយ ចូរស្រែកទ្រហោយំទៅ ព្រោះតែទុក្ខវេទនាដែលនឹងកើតមានដល់អ្នករាល់គ្នា។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។ ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។ លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង។ បងប្អូនអើយ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានអ្នកណាម្នាក់វង្វេងចេញពីសេចក្តីពិត ហើយមានម្នាក់នាំអ្នកនោះឲ្យត្រឡប់មកវិញ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងក្លាយជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើងនៅគ្រាចុងបំផុតនេះ។
វេទនាហើយ ពួកអ្នកដែលយកផ្ទះគេ មកភ្ជាប់ធ្វើជាផ្ទះរបស់ខ្លួន ហើយប្រមូលស្រែចម្ការតៗគ្នា ឥតមានចន្លោះណាសោះ នោះបណ្ដាលឲ្យអ្នករាល់គ្នា រស់នៅតែឯងក្នុងស្រុកនោះ។
ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្ដាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។
ព្រះយេស៊ូវទតទៅគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះណាស់ ការដែលសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។
«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ?
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។
តែពាក្យនេះមិនសំដៅលើមនុស្សសហាយស្មន់ទួទៅក្នុងលោកនេះ មនុស្សលោភលន់ មនុស្សបោកប្រាស់ ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះមែន មានតែចេញឲ្យផុតពីលោកនេះទៅ។ ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។
ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម
ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។
កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។
ក្រោយការទាំងនោះមក អ័ហាប់មានរាជឱង្ការទៅណាបោតថា៖ «ចូរឲ្យចម្ការទំពាំងបាយជូររបស់ឯងមកយើង ដើម្បីឲ្យយើងបានធ្វើច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចម្ការមួយល្អជាងដល់ឯង ឬបើឯងចូលចិត្តប្រាក់ យើងនឹងឲ្យតាមតម្លៃចម្ការនោះ» អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។ យើងនឹងនាំសេចក្ដីវេទនាមកលើឯង យើងនឹងបោសឯងចេញឲ្យអស់ ហើយកាត់កូនប្រុសៗចេញពីពូជពង្សអ័ហាប់ ទាំងអ្នកជាប់ចំណង ឬអ្នកមិនជាប់ចំណង ក្នុងពួកអ៊ីស្រាអែល។ យើងនឹងធ្វើឲ្យជំនួរវង្សរបស់ឯងដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យយើងក្រោធក្នុងព្រះហឫទ័យ ហើយបានបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេសិបិលដែរថា៖ «ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល អ្នកណាក្នុងពូជពង្សអ័ហាប់ ដែលស្លាប់នៅក្នុងទីក្រុង ឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល សត្វហើរលើអាកាសនឹងចឹកស៊ីវិញ »។ (គ្មានអ្នកណាម្នាក់ដូចព្រះបាទអ័ហាប់ឡើយ ដែលលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិលជាមហេសីបានញុះញង់នោះ។ ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ)។ ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។ ពេលនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «តើឯងបានឃើញទេ អ័ហាប់បន្ទាបខ្លួននៅមុខយើងហើយ? ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខយើង នោះយើងមិននាំសេចក្ដីវេទនាមកក្នុងពេលអ័ហាប់នៅមានជីវិតទេ គឺយើងនឹងនាំសេចក្ដីវេទនានោះមកលើជំនួរវង្សរបស់គេវិញ»។ តែណាបោតទូលតបថា៖ «សូមព្រះយេហូវ៉ាឃាត់កុំឲ្យទូលបង្គំថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំដល់ព្រះករុណាឡើយ»។ អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
នៅក្នុងអ្នកគេបានស៊ីសំណូក ដើម្បីកម្ចាយឈាម អ្នកបានយកទាំងការ និងកម្រៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងអ្នក ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចយើងទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ?
ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ? ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ? អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានគ្រប់លក្ខណ៍។ យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។ អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។ ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
អ្នកមានតែងគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។
មុខជានឹងគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ។ គ្មានសល់អ្វីដែលគេមិនបានត្របាក់លេប ចូលទៅនោះទេ ហេតុនោះ សេចក្ដីចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេរឡើយ។
កុំលោភចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នក។ កុំចង់បានផ្ទះអ្នកជិតខាងរបស់អ្នក ឬចម្ការ ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គេ ឬគោ លា ឬរបស់អ្វីរបស់អ្នកជិតខាងអ្នកឡើយ"»។
អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។
បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
កុំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែត្រូវស្វែងរកប្រយោជន៍ដល់អ្នកដទៃវិញ។
និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន? ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ
កេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណព្វរបស់ព្រះ គាត់នឹកថា៖ «មើល៍ ចៅហ្វាយខ្ញុំបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ខ្ញុំនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោក»។ ពេលនោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម លោកក៏ចុះពីរទេះទៅទទួល ហើយសួរថា៖ «សុខសប្បាយទាំងអស់គ្នាទេឬ?» គាត់ឆ្លើយថា៖ «សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជម្រាបលោកថា "មានមនុស្សកំលោះពីរនាក់ជាពួកហោរា ទើបនឹងមកដល់ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់មួយហាប និងសំលៀបបំពាក់ពីរបន្លាស់មកសម្រាប់គេ"»។ ណាម៉ាន់ឆ្លើយតបថា៖ «សូមឲ្យអ្នកយកដល់ទៅពីរហាបចុះ» លោកក៏បង្ខំ រួចដាក់ប្រាក់ពីរហាបចុះក្នុងថង់ពីរ ព្រមទាំងឲ្យអាវពីរបន្លាស់ ដាក់ឲ្យអ្នកបម្រើរបស់លោកពីរនាក់បានលីទៅខាងមុខកេហាស៊ី ។ លុះទៅដល់ភ្នំហើយ នោះគាត់យកថង់ទាំងពីរ ពីដៃរបស់គេទៅទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ។ លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា៖ «កេហាស៊ីអើយ ឯងមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំប្របាទមិនបានទៅឯណាទេ»។ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ? ហេតុនេះ រោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ»។ ដូច្នេះ គាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន? ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក ព្រះអង្គមានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារិស៊ីថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។
ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។ កាលបុរសវ័យក្មេងនោះឮដូច្នោះ គាត់ក៏ចេញទៅទាំងព្រួយចិត្ត ព្រោះគាត់មានទ្រព្យសម្បត្តិច្រើនណាស់។
អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។ អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
ឯម៉ាថាវិញ នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ឲ្យខ្វល់ខ្វាយបម្រើតែម្នាក់ឯងទេឬ? សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង»។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់ មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសយកចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ»។
គេនឹងបោះចោលប្រាក់របស់គេនៅតាមផ្លូវ ហើយមាសក៏គ្មានតម្លៃ ទាំងប្រាក់ ទាំងមាសរបស់គេនឹងជួយគេមិនបានឡើយ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានោះ គេនឹងមិនស្កប់ចិត្ត ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ព្រោះរបស់នោះ ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន។
ប៉ុន្តែ មានបុរសម្នាក់ឈ្មោះអាណានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ដូច្នេះ គេក៏សែងយកសពនាងទៅកប់ នៅក្បែរសពប្តីរបស់នាង។
ទូលបង្គំបានសូមសេចក្ដីពីរប្រការពីព្រះអង្គ សូមកុំខាននឹងប្រទានសេចក្ដីទាំងពីរនោះ ដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ គឺសូមកម្ចាត់សេចក្ដីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារ ដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។
ខ្ញុំមិនដែលទុកចិត្តលើមាស ឬយកមាសសុទ្ធធ្វើជាទីពឹងរបស់ខ្ញុំឡើយ។ បើខ្ញុំបានរីករាយសប្បាយ ដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។
គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។
ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុង អ្នករាល់គ្នាមានពេញដោយចិត្តលោភ និងគំនិតអាក្រក់។ សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ [តែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញ]»។ ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬ? ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះ ហើយមនុស្សទាល់ក្រ រមែងវិសេសជាងមនុស្សភូតភរ។
ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតរបស់ពួកខ្មាំងសត្រូវឡើយ គឺបានសូមឲ្យមានយោបល់សម្រាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។ យើងក៏បានឲ្យនូវអ្វីដែលអ្នកមិនបានសូមផងដែរ គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ សម្រាប់មួយជីវិតរបស់អ្នក គ្មានស្តេចណាមួយដែលអាចប្រៀបផ្ទឹមនឹងអ្នកបានឡើយ។
«មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
កាលស៊ីម៉ូនបានឃើញថា ព្រះបានប្រទានព្រះវិញ្ញាណតាមរយៈពួកសាវកដាក់ដៃលើ គាត់ក៏យកប្រាក់មកជូនអ្នកទាំងពីរ ដោយពោលថា៖ «សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ»។ បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។ ប៉ុន្តែ លោកពេត្រុសតបទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នក វិនាសជាមួយអ្នកទៅចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់មកទិញអំណោយទានរបស់ព្រះបាន!
បន្ទាប់មក អារក្សបាននាំព្រះអង្គឡើងទៅកន្លែងមួយខ្ពស់ ហើយបង្ហាញនគរទាំងអស់របស់លោកីយ៍ឲ្យព្រះអង្គឃើញ ក្នុងរយៈពេលមួយដ៏ខ្លី ហើយទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យអំណាច និងសិរីល្អនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំប្រគល់ឲ្យអ្នកណាស្រេចតែនឹងចិត្តខ្ញុំ។ ដូច្នេះ ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក»។ ព្រះយេស៊ូវឆ្លើយទៅវាថា៖ «មានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវបម្រើតែព្រះអង្គមួយប៉ុណ្ណោះ"» ។
ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះអ្នកបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់អ្នក ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់ ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង ដែលយើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន? ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
«ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។ ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ អ្នកដែលបានទទួលពីរពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញពីរពាន់ទៀត"។ ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ បន្ទាប់មក អ្នកដែលបានទទួលមួយពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ ដូច្នេះ ខ្ញុំខ្លាច ហើយយកប្រាក់របស់លោកទៅកប់ទុកក្នុងដី មើល៍ សូមលោកយកប្រាក់របស់លោកវិញចុះ"។ ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ដូច្នេះ ចូរយកប្រាក់ពីអ្នកនេះ ហើយប្រគល់ឲ្យអ្នកដែលមានមួយម៉ឺនវិញ។ ដ្បិតនឹងឲ្យកាន់តែច្រើនដល់អស់អ្នកដែលមាន ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកយក សូម្បីតែអ្វីៗដែលអ្នកនោះមានផង។ ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ ចំណែកឯអ្នកបម្រើឥតប្រយោជន៍នេះ ចូរយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"»។