Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ក្នុង​អ្នក​គេ​បាន​ស៊ី​សំណូក ដើម្បី​កម្ចាយ​ឈាម អ្នក​បាន​យក​ទាំង​ការ និង​កម្រៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​អ្នក ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​យើង​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កម្រិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​សំណូក ដើម្បី​នឹង​កំចាយ​ឈាម ឯង​បាន​យក​ទាំង​ការ នឹង​កំរៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​ឯង ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​អញ​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កំរិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:12
40 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​សម្រែក​ជា​ខ្លាំង​របស់ប្រជា‌ជន និង​ប្រពន្ធ​របស់​ពួក‌គេ ស្រែក​ឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។


ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ


គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម នៅ​ស្រុក​អេស៊ីព្ទ


ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។


ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។


ពួក​មេ​របស់​អ្នក​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​មិត្ត​នឹង​ពួក​ចោរ។ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។


ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។


គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ គេ​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន គឺ​ឲ្យ​បាន​កម្រៃ​របស់​ខ្លួន​គេ​ទាំង​អស់​គ្នា។


តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ​ទេ? តើ​ប្រពន្ធ​ថ្មោង​ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន សម្រាប់​រៀប‌ការ​ឬ​ទេ? ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង បាន​ភ្លេច​យើង​ជា​យូរ​ថ្ងៃ​ហើយ នឹង​រាប់​មិន​បាន​ឡើយ។


មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។


ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា​ទៅ​ដល់​សង្ឃ គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ។


ឱ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ


បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។


គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ព្រម​ទាំង​បោះ‌បង់​យើង​ទៅ​ក្រោយ​ខ្នង​អ្នក​ដូច្នេះ នោះ​អ្នក​ត្រូវ​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​អ្នក​ចុះ»។


យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។


អ្នក​មិន​ត្រូវ​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​ជិះ​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​អ្នក​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ។


មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​ប្រាក់ ដើម្បី​នឹង​យក​ការ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​អាហារ​ដល់​គេ ដោយ​ចង់​បាន​កម្រៃ​ដែរ


ចូរ​ស្ដាប់​សេចក្ដី​នេះ​ចុះ! ម្នាល​ពួក​អ្នក​ដែល​ជិះ​ជាន់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​នៅ​ក្នុង​ស្រុក​ត្រូវ​វិនាស


ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។


អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា "ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ផិតក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​នេះ​ទេ។


ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា៖ «មើល៍! ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​បំបាត់​អ្វី​ដល់​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​មួយ​ជា​បួន​វិញ»។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ»។


ប៉ុន្តែ ពេល​នេះ ខ្ញុំ​សរ‌សេរ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​អ្នក​ណា​ដែល​ហៅ​ខ្លួន​ថា​ជា​បង‌ប្អូន តែ​ជា​មនុស្ស​សហាយ​ស្មន់ លោភ​លន់ ថ្វាយ‌បង្គំ​រូប​ព្រះ ជេរ​ប្រមាថ ប្រមឹក ឬ​បោក​បា្រស់​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិ‌ភោគ​ជាមួយ​ជន​ប្រភេទ​នោះ​ផង។


ពួក​ចោរ ពួក​លោភ​លន់ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។


មិន​ត្រូវ​បង្ខូច​យុត្តិ‌ធម៌​ឡើយ ក៏​មិន​ត្រូវមាន​ចិត្ត​លម្អៀង​ទៅ​ខាង​ណា ឬ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ប្រាជ្ញទៅ​ជា​ខ្វាក់ ហើយ​បង្ខូច​ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត។


មិន​ត្រូវ​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​ឡើយ។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​សម្លាប់​មនុស្ស​ឥត​ទោស"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។


មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។


វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម