បងប្អូនអើយ ដូចដែលយើងបានដឹងហើយថា ព្រះគម្ពីរបានបង្ហាញយើងជាច្រើនដង ពីឋានសួគ៌ជាទីស្ថានរបស់ព្រះ។ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលថា «ស្ថានសួគ៌ជាបល្ល័ង្ករបស់អញ ហើយផែនដីជាកន្លែងដាក់ជើងរបស់អញ តើផ្ទះណាដែលអ្នករាល់គ្នានឹងសង់សម្រាប់អញ ហើយកន្លែងណាជាទីសម្រាករបស់អញ?» (អេសាយ ៦៦:១)។
សូម្បីតែក្នុងព្រះគម្ពីរសញ្ញាថ្មី ក្នុងពេលដែលស្ទេផានត្រូវគេគប់ដុំថ្មដោយសារការផ្សាយដំណឹងល្អ ភ្នែករបស់លោកបានបើកឡើង ហើយពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកបានសម្លឹងមើលទៅលើស្ថានសួគ៌ ហើយឃើញសិរីល្អរបស់ព្រះ និងព្រះយេស៊ូវគង់នៅខាងស្ដាំព្រះហស្តរបស់ព្រះ (កិច្ចការ ៧:៥៤-៥៥)។ យើងឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំអ្នកជឿឲ្យផ្ដោតចិត្តទៅលើរឿងរបស់ស្ថានសួគ៌ ដូចសាវ័កប៉ូលបានសរសេរថា «ចូរផ្ដោតចិត្តទៅលើរបស់ទាំងឡាយដែលនៅស្ថានសួគ៌ មិនមែននៅលើផែនដីទេ» (កូល៉ុស ៣:២)។
តាំងពីយូរលង់ណាស់មកហើយ ដូចករណីរបស់ណូអេ និងការសាងសង់ទូក យើងត្រូវបានបង្រៀនពីសារៈសំខាន់នៃការផ្ដោតចិត្តទៅលើស្ថានសួគ៌។ យើងក៏ត្រូវបានរំលឹកផងដែរថា ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ យើងមានសញ្ជាតិពីរគឺ សញ្ជាតិនៅលើផែនដី និងសញ្ជាតិនៅស្ថានសួគ៌។ យើងត្រូវបានលើកទឹកចិត្តឲ្យសន្សំទ្រព្យនៅស្ថានសួគ៌ ជាកន្លែងដែលសត្វល្អិត និងច្រែះមិនអាចបំផ្លាញបាន ហើយចោរក៏មិនអាចលួចបានដែរ ដូចដែលព្រះយេស៊ូវបានបង្រៀនយើងក្នុងដំណឹងល្អរបស់ម៉ាថាយ (៦:១៩-២០)។
ដូច្នេះ សំណួរសំខាន់ដែលយើងគួរតែសួរខ្លួនឯងគឺ តើយើងកំពុងគិតអំពីស្ថានសួគ៌ទេ? តើយើងកំពុងសន្សំទ្រព្យនៅទីនោះទេ? ហើយតើយើងដឹងអំពីសញ្ជាតិស្ថានសួគ៌របស់យើងទេ? សូមឲ្យពាក្យរបស់អ្នកតែងទំនុកតម្កើងក្លាយជាការផ្ដោតចិត្តរបស់យើងថា «តើនរណាជាអ្នកដែលខ្ញុំមាននៅស្ថានសួគ៌ ក្រៅតែពីទ្រង់? ហើយក្រៅពីទ្រង់ ខ្ញុំមិនប្រាថ្នាអ្វីផ្សេងទៀតនៅលើផែនដីទេ» (ទំនុកដំកើង ៧៣:២៥)។
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។
"ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង។ ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់ណាឲ្យយើង ឬតើកន្លែងសម្រាករបស់យើងជាអ្វី?
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
ព្រះយេស៊ូវមានព្រះបន្ទូលទៅថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយខ្ញុំ»។
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។ សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។
ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។
នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។
ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌]
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។ ទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំមួយ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកពីព្រះ ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។ ក្រុងនោះមានកំផែងធំខ្ពស់ មានទ្វារដប់ពីរ នៅលើទ្វារទាំងនោះមានទេវតាដប់ពីរ ហើយមានឆ្លាក់ឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី ហើយទិសខាងលិចមានទ្វារបី។ កំផែងក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះ មានឈ្មោះសាវកទាំងដប់ពីររបស់កូនចៀម។ ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។ ទីក្រុងនោះមានរាងបួនជ្រុង បណ្តោយ និងទទឹងស្មើគ្នា ទេវតានោះបានយកដំបងរបស់លោកវាស់ទីក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្តាដ គឺបណ្តោយ ទទឹង និងកម្ពស់ មានប្រវែងស្មើគ្នាទាំងអស់។ ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានប្រវែងមួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្ស ដែលទេវតាប្រើ។ កំផែងក្រុងសង់ពីត្បូងពេជ្រ ហើយទីក្រុងសង់ពីមាសសុទ្ធ ភ្លឺថ្លាដូចជាកែវ។ គ្រឹះកំផែងក្រុងតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង ទីមួយជាត្បូងពេជ្រ ទីពីរត្បូងកណ្តៀង ទីបីត្បូងមោរ៉ា ទីបួនត្បូងមរកត ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ទីប្រាំត្បូងសាមស៊ី ទីប្រាំមួយត្បូងពិទាយ ទីប្រាំពីរត្បូងប៊ុតលឿង ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងទោប៉ាត់ ទីដប់ត្បូងយក់ ទីដប់មួយត្បូងនិល ទីដប់ពីរត្បូងត្របែក។ ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។ ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។ ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។ ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្តេចនានានៅផែនដី ក៏យកសិរីល្អរបស់ខ្លួនចូលមកក្នុងក្រុងនោះដែរ ទ្វារក្រុងទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅទីនោះគ្មានយប់ឡើយ។ គេនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍នានាចូលមកក្នុងក្រុងនោះ។ ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។ ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។ ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
ហើយកាលណាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលណាព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។
ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម ទេវតាពោលមកខ្ញុំទៀតថា៖ «កុំបំបិទពាក្យទំនាយនៅក្នុងគម្ពីរនេះឡើយ ដ្បិតពេលកំណត់ជិតដល់ហើយ។ អ្នកណាទុច្ចរិត ឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតទៅ អ្នកណាស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកទៅ តែអ្នកណាសុចរិតវិញ ត្រូវឲ្យអ្នកនោះនៅតែប្រព្រឹត្តសុចរិត ហើយអ្នកណាបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធទៀតចុះ។ មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ យើងជាអាលផា និងអូមេកា គឺមុនគេ ហើយក្រោយគេ ជាដើមដំបូង ហើយជាចុងបង្អស់។ មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យមានសិទ្ធិចូលដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។ យើង យេស៊ូវ បានចាត់ទេវតារបស់យើងមកធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នា ពីសេចក្ដីទាំងនេះដល់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»។ ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។ ខ្ញុំសូមប្រាប់អស់អ្នកដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាច ដែលមានរៀបរាប់នៅក្នុងគម្ពីរនេះ ដល់អ្នកនោះ ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។ កាត់តាមកណ្ដាលផ្លូវក្រុង ហើយនៅមាត់ទន្លេទាំងសងខាង មានដើមឈើជីវិតដែលមានផ្លែដប់ពីរដង គឺមួយខែម្តងៗ ឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលជាតិសាសន៍នានាឲ្យជា ។ ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកជាឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ អាម៉ែន។:៚ ក្រុងនោះលែងមានបណ្ដាសាទៀតហើយ បល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀមនឹងស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនឹងថ្វាយបង្គំព្រះអង្គ។ គេនឹងឃើញព្រះភក្ត្រព្រះអង្គ និងព្រះនាមព្រះអង្គនៅលើថ្ងាសរបស់គេ ក្រុងនោះនឹងលែងមានយប់ទៀតហើយ គេមិនត្រូវការចង្កៀង ឬពន្លឺព្រះអាទិត្យទេ ដ្បិតព្រះជាព្រះអម្ចាស់ ទ្រង់ជាពន្លឺរបស់គេ ហើយគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងរាបតទៅ។
តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ
ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។
ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ របស់ព្រះអង្គ ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រព្រះអង្គពិចារណា មើលមនុស្សជាតិទាំងឡាយ។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។
មានពរហើយ បរិសុទ្ធហើយ អស់អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ។ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ គឺអ្នកទាំងនោះនឹងធ្វើជាសង្ឃរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគេនឹងសោយរាជ្យជាមួយព្រះអង្គមួយពាន់ឆ្នាំ។
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក ពីមុខមនុស្សទាំងអស់ ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។
ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះយើងជាយ៉ាងណា ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពូជពង្សរបស់អ្នក និងឈ្មោះអ្នករាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ។
៙ ស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ ព្រះអង្គបានប្រទានដល់ពួកកូនមនុស្ស។
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក
ប៉ុន្ដែ អ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូន មកដល់ទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមកដល់ទេវតាទាំងសល់សែនកំពុងជួបជុំយ៉ាងអរសប្បាយ មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍
ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា មានព្រះពរជានិច្ច ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ។
ហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញរួមជាមួយព្រះអង្គ ហើយឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅស្ថានសួគ៌ដែរ
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។
«កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។
មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។
ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ហេតុនោះហើយបានជាគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយគោរពបម្រើព្រះអង្គ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ឯព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់នឹងធ្វើជាជម្រកដល់គេ។ គេមិនឃ្លាន ក៏មិនស្រេកទៀតឡើយ ព្រះអាទិត្យមិនជះកម្ដៅលើគេ ក៏គ្មានចំហាយក្ដៅណាទៀតដែរ ។ ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
ផែនដីជារបស់ព្រះយេហូវ៉ា ហើយអ្វីៗសព្វសារពើនៅលើផែនដី ពិភពលោក ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោក ក៏ជារបស់ព្រះយេហូវ៉ាដែរ តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា? គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គហើយជាមហាក្សត្រ ដ៏មានសិរីល្អ។ -បង្អង់ ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រ ហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។
ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញស្ថានសួគ៌បើកចំហ ហើយពួកទេវតារបស់ព្រះហោះចុះឡើងនៅពីលើកូនមនុស្ស»។
ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គគង់នៅទីនោះ ប្រសិនបើទូលបង្គំរៀបដំណេក នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់ ព្រះអង្គគង់នៅទីនោះ!
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។
ដ្បិតព្រះអង្គបានទតមើលពីទីបរិសុទ្ធ របស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌ មើលមកផែនដី សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន! ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។
លោកយល់សប្តិឃើញថា មានជណ្តើរមួយបញ្ឈរនៅលើដី មានចុងទល់ផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ។
បងប្អូនអើយ សេចក្តីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ ហើយសេចក្តីពុករលួយ ក៏មិនអាចគ្រងសេចក្តីដែលមិនចេះពុករលួយបានដែរ។
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ! អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ គេជាមនុស្សដ៏ប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
សូមព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះភក្ត្រព្រះអង្គ! ប្រជារាស្ត្រព្រះអង្គរកបាន ទីអាស្រ័យក្នុងស្រុកនោះ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។ ព្រះអម្ចាស់ប្រទានព្រះបន្ទូល ពួកស្ត្រី ដែលប្រកាសដំណឹង នោះមានគ្នាច្រើនណាស់។ ពួកស្តេចកងទ័ពរត់គេច គេរត់គេចទៅ! ស្ត្រីៗដែលនៅផ្ទះនាំគ្នាចែកជ័យភណ្ឌ។ ទោះបើអ្នករាល់គ្នាបានដេក នៅកណ្ដាលក្រោលសត្វ គង់តែនឹងមានស្លាបសត្វព្រាប ដែលស្រោបដោយប្រាក់ ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។ កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។ ឱភ្នំនៃព្រះ ភ្នំបាសាន ឱភ្នំដែលមានកំពូលច្រើន ភ្នំបាសានអើយ! ឱភ្នំដែលមានកំពូលច្រើនអើយ ហេតុអ្វីបានជាមើលដោយច្រណែន នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក ជាលំនៅរបស់ព្រះអង្គដូច្នេះ? អើ ព្រះយេហូវ៉ានឹងគង់ នៅលើភ្នំនោះរហូតតទៅ។ រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ ព្រះអម្ចាស់គង់នៅកណ្ដាល គឺព្រះនៃភ្នំស៊ីណាយ ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។ ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។ សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់ សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។
ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
ប៉ុន្តែ ព្រះនឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ –បង្អង់
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ហើយបានស្គាល់ទូលបង្គំ។ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។ ៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។ កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។ ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។ ៙ ឱព្រះអើយ សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ! ឱមនុស្សកម្ចាយឈាមអើយ ចូរថយចេញពីខ្ញុំទៅ! ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។ គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម ព្រះអង្គជាអសារឥតការ! ឱព្រះយេហូវ៉ាអើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ? ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។ ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។ ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។
រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ បានស្គាល់សេចក្តីសង្គ្រោះ ដោយអត់ទោសឲ្យគេរួចពីបាប ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត និងក្នុងម្លប់នៃសេចក្តីស្លាប់ ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។
ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។ បន្ទាប់មក យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់ នឹងបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
កំផែងក្រុងសង់ពីត្បូងពេជ្រ ហើយទីក្រុងសង់ពីមាសសុទ្ធ ភ្លឺថ្លាដូចជាកែវ។ គ្រឹះកំផែងក្រុងតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង ទីមួយជាត្បូងពេជ្រ ទីពីរត្បូងកណ្តៀង ទីបីត្បូងមោរ៉ា ទីបួនត្បូងមរកត ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ទីប្រាំត្បូងសាមស៊ី ទីប្រាំមួយត្បូងពិទាយ ទីប្រាំពីរត្បូងប៊ុតលឿង ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងទោប៉ាត់ ទីដប់ត្បូងយក់ ទីដប់មួយត្បូងនិល ទីដប់ពីរត្បូងត្របែក។ ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។ គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។