Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

146 ខគម្ពីរល្អៗ ព្រះជាម្ចាស់ជាថ្មរឹងមាំរបស់យើង

146 ខគម្ពីរល្អៗ ព្រះជាម្ចាស់ជាថ្មរឹងមាំរបស់យើង
ទំនុកតម្កើង 18:2

ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:2-3

ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូ‌លាយ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ។ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។ ដ្បិត​ទូល‌បង្គំ​បាន​ប្រតិបត្តិ​តាម​ផ្លូវ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ ដោយ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។ ព្រោះ​គ្រប់​បញ្ញត្តិ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ របស់​ព្រះ‌អង្គ​ណា​មួយ​សោះ។ ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​ការ​អាក្រក់​របស់​ទូល‌បង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ហើយ​សម្ដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​បរិសុទ្ធ ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ព្រះ‌អង្គ​ត​យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ។ ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ដែល​បន្ទាប​ខ្លួន តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​មើល​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ។ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​បំភ្លឺ​ក្នុង​ទី​ងងឹត​របស់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:2

ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:6-7

ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។ ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:4

ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 94:22

ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​មាំ​មួន​នៃ​ទូល‌បង្គំ ហើយ​ព្រះ​នៃ​ទូល‌បង្គំ​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​ជម្រក​នៃ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:3

ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំ សូម​នាំ ហើយ​តម្រង់​ផ្លូវ​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 144:1

សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម ហើយ​ម្រាម​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំង

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:4

ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:4

ព្រះ‌អង្គ​ជា​ថ្មដា ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវរប​ស់​ព្រះ‌អង្គ​សុទ្ធ​តែ​យុត្តិ‌ធម៌ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ព្រះ‌អង្គ​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:31

៙ ដ្បិត​បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ តើ​អ្នក​ណា​ជា​ព្រះ? ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង តើ​អ្នក​ណា​ជា​ថ្ម​ដា?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 28:1

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:47

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្ម​ដា​នៃ​ទូល‌បង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា នៃ​សេចក្ដី​សង្គ្រោះ​ទូល‌បង្គំ បាន​លើក​ជា​ខ្ពស់​ឡើង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:26

ដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា "ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ របស់​ទូល‌បង្គំ"។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:3

សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំ ចូល​មក​រក​ថ្ម​ដា​នេះ​ជា‌និច្ច ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 61:2

ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

ជំពូក    |  កំណែ ចម្លង
អេសាយ 44:8

កុំ​ភ័យ​ឡើយ ក៏​កុំ​ខ្លាច​ដែរ តើ​យើង​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​អ្នក​តាំង​តែ​ពី​ដើម​មក​ទេ​ឬ? គឺអ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង តើ​មាន​ព្រះ​ណា​ក្រៅ​ពី​យើង​ឬ​ទេ? គ្មាន​ថ្មដា​ណា​ផ្សេង​ទៀត​ឡើយ យើង​មិន​ស្គាល់​មួយ​សោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:15

ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:1-2

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។ «ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!» ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់ ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:18

ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
អេសាយ 17:10

ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:1-2

ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។ កុំ​ទុក​ចិត្ត​នឹងការ​សង្កត់‌សង្កិន​ឡើយ ក៏​កុំ​សង្ឃឹម​ឥត​ប្រយោជន៍​លើ​ការ​លួច​ប្លន់​ដែរ ប្រសិន‌បើ​ទ្រព្យ​សម្បត្តិ​ចម្រើន​ឡើង សូម​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ។ ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើកថា ឫទ្ធិ​អំណាចជា​របស់​ព្រះ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 42:9

៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:2-3

សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ ជា​បន្ទាយ​យ៉ាង​មាំ សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង! ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុង ដែលសត្រូវ​ឡោម​ព័ទ្ធ។ ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ របស់​ព្រះ‌អង្គ​ហើយ»។ ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។ ឱ​អស់​អ្នក​ដែល​ជា​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​អើយ ចូរ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ការពារ​មនុស្ស​ស្មោះ‌ត្រង់ តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរ។ ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា ក្លាហាន​ឡើង! ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំ សូម​នាំ ហើយ​តម្រង់​ផ្លូវ​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 33:21-22

ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍! មាន​កន្លែង​មួយ​នៅ​ជិត​យើង ដែល​អ្នក​ត្រូវ​ឈរ​នៅ​លើ​ថ្ម ហើយ​កាល​ណា​សិរី‌ល្អ​របស់​យើង​ឆ្លង​កាត់ យើង​នឹង​ដាក់​អ្នក​ក្នុង​ក្រហែង​ថ្ម​មួយ ហើយ​យើង​នឹង​បាំង​អ្នក​ដោយ​ដៃ​របស់​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:26

សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:29

អ្នក​រាល់​គ្នា​នឹង​ច្រៀង​ចម្រៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:5

ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:1-2

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។ នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។ ៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។ ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក ឯ​សិង្ហ​ស្ទាវ និង​នាគ អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។ ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:2

ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:24-25

«ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រលំ​ឡើយ ព្រោះ​ផ្ទះ​នោះ​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្ម។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:31

ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​ទេ សូម្បី​តែ​ខ្មាំង‌សត្រូវ​របស់​យើង ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:32

តើ​អ្នក​ណា​ជា​ព្រះ ក្រៅ​ពី​ព្រះ‌យេហូវ៉ា? ហើយ​តើ​អ្នក​ណា​ជា​ថ្មដា ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:1

ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:24

ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា ក្លាហាន​ឡើង!

ជំពូក    |  កំណែ ចម្លង
អេសាយ 51:1

ឱ​អ្នក​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​លុង​ជា​រណ្តៅ​ដែល​ជា​កន្លែង បាន​ជីក​យក​អ្នក​ឡើង​មក​នោះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:8

ឱ​ប្រជាជន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា ចូរ​ថ្លែង​រៀប​រាប់​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ​ជា​ទី​ពឹង​ជ្រក​សម្រាប់​យើង។ –បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 94:18

ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​គិត​ថា «ជើង​ទូល‌បង្គំ​រអិល​ហើយ» នោះព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ ជួយ​ទ្រ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:3

ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:22

ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:46

៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដែល​ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ សូម​លើក​តម្កើង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:4-5

ចូរ​អ្នក​រាល់​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ‌បង់​ចោល តែ​ព្រះ​បាន​ជ្រើស​រើស ហើយ​រាប់​ជា​មាន​តម្លៃ​វិសេស​វិញ អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:1-2

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។ ដ្បិត​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​អស់​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ប្រឹក្សា​គ្នា គេ​ពោល​ថា «ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​ដេញ​តាម ហើយ​ចាប់​វា​មក! ដ្បិត​គ្មាន​អ្នក​ណា​ជួយ​រំដោះ​វា​បាន​ទេ»។ ៙ ឱ​ព្រះ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង! សូម​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំឈឺ​ចាប់ គ្រប​ដណ្ដប់​ដោយពាក្យ​ដំណៀល និង​អាប់‌យស។ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​មាន​សង្ឃឹម​ជា‌និច្ច ហើយ​នឹង​រឹត​តែ​សរសើរ​តម្កើង​ព្រះ‌អង្គ​ថែម​ទៀត។ មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។ ទូល‌បង្គំ​នឹង​ចូល​មក​ដោយ​ព្រះ‌ចេស្តា​របស់ ព្រះ‌អម្ចាស់‌យេហូវ៉ា ហើយ​នឹង​តំណាល​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ គឺ​របស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។ ៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។ ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។ ឱ​ព្រះ​អើយ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជាច្រើន ឱ​ព្រះ​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ? សូម​រំ​ដោះ​ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ផង!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:10

ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:8

ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:14

ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:9

ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:9

៙ ដោយ​ព្រោះ​អ្នក​បាន​យក ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក គឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​អ្នក

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:37

ពេល​នោះ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា "អស់​ទាំង​ព្រះ​របស់​គេ ជា​ថ្មដា​ដែល​គេ​បាន​យក​ជា​ទី​ពឹង​នោះ តើ​នៅ​ឯ​ណា?

ជំពូក    |  កំណែ ចម្លង
អេសាយ 28:16

ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ ដែល​ដាក់​យ៉ាង​មាំ‌មួន អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 17:7

ឱ​ព្រះ‌សង្គ្រោះ​នៃ​អស់​អ្នក ដែល​ស្វែង​រក​ទី​ពឹង​ជ្រក ក្រោម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ពួក​បច្ចា‌មិត្ត​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:39-40

ការ​សង្គ្រោះ​របស់​មនុស្ស​សុចរិត មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ទីជ្រក​កោន​របស់​គេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។ ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។ ព្រះ‌យេហូវ៉ា​ជួយ​គេ និង​រំដោះ​គេ​ឲ្យ​រួច ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ហើយ​សង្គ្រោះ​គេ ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:7

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 2:2

គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​សោះ ក៏​គ្មាន​ថ្ម‌ដា​ដែល​រឹង​មាំ ដូច​ជា​ព្រះ​របស់​យើង​ខ្ញុំ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:13

មាន​ផ្លេក‌បន្ទោរ​ភ្លឺ​ព្រាកៗ​នៅ​ពី​មុខ​ព្រះ‌អង្គ ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 40:2

ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 125:1

អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:18-19

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។ ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:2

កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:6

ហើយ​ព្រះ‌អង្គ​ជា​ស្ថិរភាព​ក្នុង​គ្រារបស់​អ្នក សេចក្ដី​សង្គ្រោះ​យ៉ាង​បរិបូរ ប្រាជ្ញា និងតម្រិះ ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​កំណប់​ទ្រព្យ​របស់​ក្រុង​ស៊ីយ៉ូន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:4

៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 55:22

ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:14

ព្រះ‌យេហូវ៉ា ជា​កម្លាំង និង​ជា​បទចម្រៀង​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:5

ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។

ជំពូក    |  កំណែ ចម្លង
យេរេមា 32:27

យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​សម្រាប់​យើង​ឬ?

ជំពូក    |  កំណែ ចម្លង
ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
២ ថែស្សាឡូនីច 3:3

ប៉ុន្ដែ ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ពី​មេ​កំណាច។

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 1:7

ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌អង្គ​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:29

ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 14:14

ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 11:28-30

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ដ្បិត​នឹម​របស់​ខ្ញុំ​ងាយ ហើយ​បន្ទុក​របស់​ខ្ញុំ​ក៏​ស្រាល​ដែរ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:31

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

ជំពូក    |  កំណែ ចម្លង
អេសាយ 12:2

មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:6

ដូច្នេះ យើង​អាច​និយាយ​ទាំង​ចិត្ត​ជឿ​ជាក់​ថា «ព្រះ‌អម្ចាស់​ជា​ជំនួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:27

ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 3:3

៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។

ជំពូក    |  កំណែ ចម្លង
យ៉ូស្វេ 1:9

តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:10

លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:3

ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 25:4

ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:19

នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​អន្ត‌រាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ តែ​ព្រះ‌យេហូវ៉ា​ជា​ជន្ទល់​នៃ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:11-12

ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើកថា ឫទ្ធិ​អំណាចជា​របស់​ព្រះ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:2

ចូរ​ច្រៀង​អំពី​សិរី​រុង​ល្អ​នៃ​ព្រះ‌នាមព្រះ‌អង្គ ហើយ​ថ្វាយ​ការ​សរសើរ​ដ៏​រុង​រឿង​ដល់​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:5

ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ទុក​ចិត្ត​របស់​ទូល‌បង្គំ តាំង​ពី​ក្មេង​មក។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:1

នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សូល ព្រះ‌បាទ​ដាវីឌ​បាន​ពោល​ទំនុក​ទូល​ព្រះ‌យេហូវ៉ា​ថា៖

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 16:11

ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ចូរ​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
ភីលីព 4:6-7

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។ នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:14-16

៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:16

ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 61:3-4

ដ្បិត​ព្រះ‌អង្គ​ជា​ទី​ជ្រកកោនរបស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។ ៙ ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​ព្រះ​ពន្លា របស់​ព្រះ‌អង្គ​រហូត​តទៅ ទូល‌បង្គំ​នឹង​ជ្រក​កោន​ក្រោម​ទី​កំបាំង នៃ​ស្លាប​របស់​ព្រះ‌អង្គ។ -បង្អង់

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:4-5

ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ ឯ​ជ័យ​ជម្នះ​ដែលបាន​ឈ្នះ​លោកីយ៍ នោះគឺ​ជំនឿ​របស់​យើង។ តើ​អ្នក​ណា​ដែល​ឈ្នះ​លោកីយ៍​នេះ? គឺ​មាន​តែ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេ‌ស៊ូវជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 16:33

ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:4

ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:7-8

ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំ ហើយ​នៅ​ក្រោម​ម្លប់នៃ​ស្លាប​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ច្រៀង​ដោយ​អំណរ។ ព្រលឹង​ទូល‌បង្គំ​តាម​ព្រះ‌អង្គ​ប្រកិត ព្រះ‌ហស្ត​ស្តាំរបស់​ព្រះ‌អង្គ ក៏​ទ្រ​ទ្រង់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:1-2

ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត មាត់​ទូល‌បង្គំ​នឹងប្រកាស ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។ ព្រះ‌អង្គ​បាន​ជាន់​កម្ទេច​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់ ព្រះ‌អង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ។ ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុង​ពិភព​លោក គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។ ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។ ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ដើរ​នាំ​មុខ​ព្រះ‌អង្គ។ មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌យេហូវ៉ា​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ គេ​មាន​ចិត្ត​រីក‌រាយ ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ខ្ពស់​មុខ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ របស់​ព្រះ‌អង្គ។ ដ្បិត​ខែល​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ព្រះ​រាជា​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។ ៙ គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។ ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​រឹង​មាំ ដូច​ផ្ទៃ​មេឃ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:8-9

៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:6

ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ជ្រុង​ដែល​បាន​ជ្រើស​រើស ហើយ​មាន​តម្លៃ​វិសេស អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ នោះ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:19-20

ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​ក្រៅ​ទៀត​ទេ គឺ​ជា​ជន​រួម​ជាតិ​តែ​មួយ​ជាមួយ​ពួក​បរិសុទ្ធ និង​ជា​សមា​ជិក​គ្រួសារ​របស់​ព្រះ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ​ដែល​សព្វ​ថ្ងៃ​នេះ កំពុង​ត្រួត​ត្រា​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:3-4

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 144:2

ព្រះ‌អង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​រំដោះ​ទូល‌បង្គំ ក៏​ជា​ខែល​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ ព្រះ‌អង្គ​បង្ក្រាប​សាសន៍​នានា នៅ​ក្រោម​អំណាច​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:5-6

៙ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ នៅ​ស្ថាន​ទាំង​នោះ ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:18

ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:14

ព្រះ‌អង្គ​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្ម​ដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ពីរ​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 30:5

គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:10

អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:1

ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 50:7

ព្រះ​យេហូវ៉ា​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ ខ្ញុំ​បាន​រក្សា​ទឹក​មុខ​រឹង​មាំ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:6

គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:6

ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:19

ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 30:6

ចំណែក​ដាវីឌ លោក​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់ ដ្បិត​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​លោក គេ​ចង់​យក​ដុំ​ថ្ម​គប់​លោក ព្រោះ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 52:12

ដ្បិត​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​យាង​នាំ​មុខ​អ្នក ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​នឹង​ការពារ​អ្នក។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 1:3-4

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:20-22

ព្រលឹង​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​យើងខ្ញុំ។ ដ្បិត​ចិត្ត​របស់​យើង​ខ្ញុំ រីក‌រាយ​ក្នុង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សណ្ឋិត​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​សង្ឃឹម​ដល់​ព្រះ‌អង្គ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 56:3-4

ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:114

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:1-2

ហាលេលូយ៉ា ! ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា! ៙ ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​អស់‌កល្ប​ជា‌និច្ច ឱ​ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក នឹង​សោយ‌រាជ្យ​គ្រប់​ជំនាន់​ត​រៀង​ទៅ! ហាលេលូយ៉ា! ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:8-9

យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ច្រក ត្រូវ​វិល​វល់ តែ​មិន​អស់​សង្ឃឹម យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ត្រូវ​គេ​វាយ​ឲ្យ​ដួល តែ​មិន​ស្លាប់​ទេ

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:8

ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 16:18

ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 10:11

គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ជឿ​ដល់​ព្រះ‌អង្គ អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:1-2

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:15

យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 17:6

មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:13

ព្រះ‌អង្គ​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែន‌ដី លោក​បាន​បរិ‌ភោគ​ផល​ចម្រើន​ពី​ស្រែ​ចម្ការ ហើយ​ព្រះ‌អង្គ​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា និង​ប្រេង​ពី​ថ្ម​ដ៏​រឹង

ជំពូក    |  កំណែ ចម្លង
អេសាយ 48:21

គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:28-30

គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។ ហើយ​បាន​ប្រមូល​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​ត្បូង ។ ពេល​នោះ គេ​មាន​ចិត្ត​រីក​រាយ ដោយ​ព្រោះ​រលក​ស្ងប់ ហើយ​ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ដល់​ជម្រក ដែល​គេ​ប្រាថ្នា​ចង់​ទៅ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 19:25

ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:50

ព្រះ‌អង្គ​ប្រទាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ដល់​ស្តេច ដែល​ព្រះ‌អង្គ​បាន​តែង​តាំង ក៏​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​តរៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:8

ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:22

មនុស្ស​ទាំង​អស់​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​យើង ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​យើង​នេះ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 95:1

ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ ដែល​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង!

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:1

«កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 61:1-2

ឱ​ព្រះ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សម្រែក​របស់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:5-6

ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។ ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 20:7

អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:23

ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម