Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

120 ខគម្ពីរអំពីការផ្សះផ្សាជាមួយព្រះ

120 ខគម្ពីរអំពីការផ្សះផ្សាជាមួយព្រះ
២ កូរិនថូស 5:18-19

គ្រប់​ទាំង​អស់​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ​វិញ តាម​រយៈ​ព្រះ‌គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ​មក​យើង គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:10

ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:16

ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ផ្សះ​ផ្សា​សាសន៍​ទាំង​ពីរ​ជា​មួយ​ព្រះ ក្នុង​រូប‌កាយ​តែ​មួយ តាម​រយៈ​ឈើ​ឆ្កាង ទាំង​បំបាត់​ភាព​ជា​សត្រូវ​ចោល តាម​រយៈ​ឈើ​ឆ្កាង​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:20

ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:21-22

រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ឃ្លាត​ឆ្ងាយ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​សារ​អំពើ​អាក្រក់ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ព្រះ‌អង្គ ដោយ​បាន​ទទួល​សុគត ដើម្បី​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:1

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:22

នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:13

តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
អេសាយ 1:18

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 51:10

ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:17

ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:1

ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:6-7

ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​ចុះ។ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 3:16-17

ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។ ព្រោះ​ព្រះ​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ដាក់​ទោស​មនុស្ស​លោក​នោះ​ទេ គឺ​ឲ្យ​មនុស្ស​លោក​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌អង្គ​វិញ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 9:22

តាម​ពិត ក្រោម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត​ដោយ​សារ​ឈាម ហើយ​បើ​គ្មាន​ការ​ខ្ចាយ​ឈាម​ទេ នោះ​ក៏​គ្មាន​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ដែរ។

ជំពូក    |  កំណែ ចម្លង
មីកា 7:18-19

តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ

ជំពូក    |  កំណែ ចម្លង
កិច្ចការ 3:19

ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:12

ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 1:9

ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 53:5

ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 3:9

ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:7

នៅ​ក្នុង​ព្រះ‌អង្គ​យើង​មាន​ការ​ប្រោស​លោះ តាម​រយៈ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ គឺ​ការ​អត់​ទោស​ពី​អំពើ​រំលង ស្រប​តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 32:5

៙ ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា «ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលង របស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា» ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាប ឲ្យ​ទូល‌បង្គំ។ –បង្អង់

ជំពូក    |  កំណែ ចម្លង
អេសាយ 43:25

គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:6

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:18

ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:12

គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទីតុស 3:5-7

ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គវិញ ដោយ​សារ​ការ​លាង​សម្អាត​ឲ្យ​បាន​កើត​ជា​ថ្មី និង​ការ​ធ្វើ​ឲ្យមាន​ជីវិត​ជា​ថ្មី​ដោយ‌សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ‌អង្គ​បាន​ចាក់​បង្ហូរ​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

ជំពូក    |  កំណែ ចម្លង
អេសាយ 59:2

គឺ​ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ខណ្ឌ​កណ្ដាល​អ្នក និង​ព្រះ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា បាន​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 6:23

ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ‌ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:8-9

ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អួត​ខ្លួន។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 6:37

អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:16

ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។

ជំពូក    |  កំណែ ចម្លង
លូកា 15:10

ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​ត្រេក‌អរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែ​ចិត្ត»។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:22

យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:20

ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 130:3-4

ឱ​ព្រះ‌យេហូវ៉ា អើយ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន? ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់​ទោស ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 3:23-24

ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 7:25

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​អាច​សង្គ្រោះ ដល់​អស់​អ្នក​ដែល​ចូល​ជិត​ព្រះ​តាម​រយៈ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​ទូល​អង្វរ​ឲ្យ​ពួកគេ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:8

រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:32

ចូរ​មាន​ចិត្ត​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 10:28

ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:5

ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​អត់​ទោស ក៏​មាន​ព្រះ‌ហឫ‌ទ័យសប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:10

នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 2:5

ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 8:36

ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។

ជំពូក    |  កំណែ ចម្លង
យេរេមា 31:34

បន្ទាប់​មក គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​បង‌ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា៖ ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​យើង​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​រៀង​រហូត​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:11

ឱ​ព្រះ‌យេហូវ៉ា​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:23-24

ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​មក​ថ្វាយ​នៅ​នឹង​អាសនា ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា បង‌ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​តង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ជា​នា​នឹង​បង‌ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:3

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:13

ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 8:12

ដ្បិត​យើង​នឹង​ប្រោស​ប្រណី​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​គេ​ទៀត» ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 4:8

សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:23

សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:11-12

ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទានជីវិត​អស់​កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិតនេះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:3

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:38-39

ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:13

គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ

ជំពូក    |  កំណែ ចម្លង
កិច្ចការ 10:43

ពួក​ហោរា​សុទ្ធ​តែ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​ថា អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ទទួលការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌នាម​របស់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:18-19

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។ ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:18

ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 9:6

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:1

មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:20

ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 11:28-30

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ដ្បិត​នឹម​របស់​ខ្ញុំ​ងាយ ហើយ​បន្ទុក​របស់​ខ្ញុំ​ក៏​ស្រាល​ដែរ»។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:6-7

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។ នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 2:13

ប្រសិន‌បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ទ្រង់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:3

ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 16:33

ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:1

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:50

នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:5

សេចក្តី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​បង្ហូរ​មក​ក្នុង​ចិត្ត​យើង តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 13:11

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
អេសាយ 12:2

មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 1:12

ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:26

សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:10

លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:9

ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 17:3

ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។

ជំពូក    |  កំណែ ចម្លង
២ ថែស្សាឡូនីច 3:16

សូម​ព្រះ‌អម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត ប្រទាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ប្រការ ដល់​អ្នក​រាល់​គ្នា​គ្រប់​ពេល​វេលា។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:6

ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:1

ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា?

ជំពូក    |  កំណែ ចម្លង
សេផានា 3:17

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:1

ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 3:36

អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ អ្នក​នោះ​នឹង​មិន​ឃើញ​ជីវិត​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ជានិច្ច»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:25

ព្រះ‌អង្គ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ហើយ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។

ជំពូក    |  កំណែ ចម្លង
រ៉ូម 6:11

ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាត់​ទុក​ខ្លួន​ដូច​ជា​បាន​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​វិញ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:3

សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:1

ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេរី‌ភាព​នេះ​ចុះ កុំ​បណ្តោយ​ឲ្យ​ជាប់​ចំណង​ជា​បាវ​បម្រើ​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 15:22

ដ្បិត​មនុស្ស​ទាំង‌អស់​ស្លាប់​ក្នុង​លោក​អ័ដាម​យ៉ាង​ណា នោះ​មនុស្ស​ទាំង‌អស់​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 5:24

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:17

ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:13

ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ហើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:17

ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:3

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:1-2

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។ នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។ ៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។ ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក ឯ​សិង្ហ​ស្ទាវ និង​នាគ អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។ ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:24

ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:19

គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:5

សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ

ជំពូក    |  កំណែ ចម្លង
ភីលីព 2:1-2

ដូច្នេះ ប្រសិន‌បើ​មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ការ​កម្សាន្ត​ចិត្ត​ណា​មួយ​ពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​ប្រកប​ណា​មួយ​ខាង​ព្រះ‌វិញ្ញាណ ការ​ថ្នាក់‌ថ្នម និង​សេចក្ដី​អាណិត​អាសូរ​ណា​មួយ ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ជា​ព្រះ‌វរ‌បិតា។ ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រ‌កែក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។ ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។ ប៉ុន្តែ ខ្ញុំ​ក៏​អរ ហើយ​មាន​អំណរ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដែរ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​ច្រួច​លើ​យញ្ញ‌បូជា និង​ថ្វាយ​ជា​តង្វាយ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​នោះ ហើយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង។ ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា បន្តិច​ទៀត​ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា។ នោះ​ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ ទាំង​រួម​ចិត្ត​គ្នា ហើយ​មាន​គំនិត​តែ​មួយ​ចុះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:11

ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:16

គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:27

ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:12

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 3:12-13

ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់ ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​កាន់​តែ​ច្រើន​ឡើងជា​បរិបូរ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​ទាំង​អស់ ដូច​ជា​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ សូម​ព្រះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​ប៉ឹង​ដោយ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:17-19

ហើយ​ឲ្យ​ព្រះ‌គ្រីស្ទ​បាន​គង់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា តាម​រយៈ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្តី​ស្រឡាញ់។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សមត្ថ​ភាព​អាច​យល់​បាន រួម​ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់ ពី​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដែល​រក​គិត​មិន​យល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដោយ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:6

ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 1:3-4

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 56:3

ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:165

អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ មាន​សេចក្ដី​សុខ​ដ៏​លើស​លុប គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:9

ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:33

សូម​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​គង់​ជា​មួយ​អ្នក​រាល់​គ្នា។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:27

ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​សិរី​ល្អ​ដ៏​បរិបូរ នៃ​សេចក្តី​អាថ៌‌កំបាំង​ដ៏​អស្ចារ្យ​នេះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គឺ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ។

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម